បងប្អូនជាច្រើនប្រាកដជាបានស្គាល់ លោកតាន់ គឹមសួរ ហើយ ដែលរូបលោក ជាបុគ្គលម្នាក់ បានធ្វើការបង្ហោះសារវិដេអូ ពាក់ព័ន្ធ នឹងការកាប់បំផ្លាញព្រៃឈើនៅភ្នំឪរ៉ាល់ ។
ដោយឡែកនៅថ្ងៃនេះលោកក៏បានជួបជាមួយនឹង អ្នកកាប់ព្រៃឈើផ្ទាល់តែម្តង ដោយលោកបានរៀបរាប់ថា "កាប់បំផ្លាញព្រៃឈើយ៉ាងអាណាធិបតេយ្យនៅតំបន់ភ្នំឱរ៉ាល់ដោយគ្មានការខ្វាយខ្វល់ពីអាជ្ញាធរមូលដ្ឋាន??? នេះមិនមែនជាលើកទីមួយទេដែលខ្ញុំបានប្រតិកម្មអំពីបញ្ហានេះ នៅតែមិនមែនចំណាត់ការនិងដំណោះស្រាយល្អណាមួយទាល់តែសោះ??? ខ្ញុំតែម្នាក់ឯងទៅមិនរួចទេ ទាល់តែមានការចូលរួមទាំងអស់គ្នា បើមិនដូចនេះទេ ព្រៃឈើដែលសេសសល់នឹងបន្តបាត់បង់ ហើយមិនយូរទេកូនចៅជំនាន់ក្រោយនឹងមិនមានឱកាសបានស្គាល់ដើមឈើធំៗឡើយ។ សូមផ្ញើវីដេអូនេះជូនក្រសួងនិងអាជ្ញាធរពាក់ព័ន្ធផង???"។
អាស្រ័យហេតុនេះ សូមបងប្អូនបញ្ឈប់ការព្រៃឈើទៀតទៅ ព្រៃឈើនៅភ្នំឪរ៉ាល់ ជាច្រើនត្រូវបានកាប់បំផ្លាញជាបន្តបន្ទាប់ ហើយលោកតាន់ គឹមសួរ ក៏បានបង្ហាញបងប្អូនជាបន្តបន្ទាប់ផងដែរ ។ ជាមួយគ្នានោះផងដែរ លោកក៏បានសូមណូមពរដល់អាជ្ញាធរដែលពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ផង ព្រោះបើមើលពីស្ថានភាព ពីវិដេអូដែលលោកបានបង្ហោះនៅថ្ងៃនេះ គឺមើលទៅ ឃើញថា ពួកគាត់កាប់អស់ជាច្រើនដើមផងដែរ៕
មានវិដេអូ៖
ប្រភព៖ Tan Kimsour