នៅថ្ងៃទី០២ ឧសភា នេះ អ្នកជំងឺកូវីដ១៩ ម្នាក់ថ្មីទៀតហើយ ដែលបានជាសះស្បើយ ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់១២០នាក់
-

បើយោងតាមគណនីហ្វេសប៊ុករបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC សូមជម្រាបជូនបងប្អូនឲ្យដឹងថា នៅថ្ងៃទី០២ ខែឧសភានេះ មានករណីជាសះស្បើយថ្មី១ករណីទៀតហើយ ដូច្នេះករណីជាសះស្បេីយសរុបមានចំនួន១២០នាក់ ស្លា ប់គ្មាន។

នៅលើបណ្តាញសង្គមរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបង្ហោះសារថា "រហូតដល់ម៉ោង​ ៧:៣០នាទីព្រឹក ថ្ងៃទី​ ២​ ឧសភា​ ២០២០​ យេីងពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩​ ចំនួន​១២២ករណី​​ដដែល​ និង មានករណីជាសះស្បេីយថ្មី​ ១ករណីទៀត ដូច្នេះករណីជាសះស្បេីយសរុបមានចំនួន១២០នាក់ ស្លា ប់គ្មាន​ និងអ្នកជំងឺនៅសល់សំរាកព្យាបាល​នៅពេទ្យចំនួន​ ២នាក់​ប៉ុណ្ណោះ​ ។ ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ យេីងបានធ្វេីតេស្តចំនួន​ 12222 ស្មេីនឹង​ 752 ក្នុង១លាននាក់ http://covid19-map.cdcmoh.gov.kh​អរគុណ​ inSTEDD ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥"។

ប្រភព៖​ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC