តារាចម្រៀង លោក ម៉ៃ សុគន្ធ ដែលពុកម៉ែ បងប្អូន បានស្គាល់រូបលោក តាមរយៈបទចម្រៀងជាច្រើន នាពេលកន្លងមក ហើយក៏ទទួលបានការចាប់អារម្មណ៍ជាច្រើនផង ។

ដោយឡែកខណៈពេលដែលមន្រ្តីចរាចរណ៍ កំពុងតែធ្វើការរឹតបណ្តឹងច្បាប់ លោកក៏មានចម្ងល់មួយចង់សួរទៅកាន់បងៗប៉ូលីសថា "ខ្ញ៉ំឆ្ងល់ថា ?ក្នុងមាត្រា៤១ថ្មី ចំនុចទី១ អ្នកបើកបរមានសិទ្ធិកាន់បណ្ណបើកបរតែ១គត់? ប៉ុន្តែចំនុចខាងក្រោមទៀតអត់ឃើញមាននិយាយថា បើមានបណ្ណបើកបរប្រភេទ ខ អាចមានសិទ្ធបើកបរទោចក្រយានយន្ត ប្រភេទ ក បានទេ។??

ឧទាហរណ៍: បើសិន មិត្តភ័ក្តកន្លែងធ្វើការងារខ្ញុំម្នាក់ គាត់មានឡានបាឡែន ១គ្រឿង ? និង ម៉ូតូ PCX 150cc ១គ្រឿង ?ហើយគាត់មានបណ្ណបើកបរប្រភេទ ខ មានន័យថាគាត់ប្រើបានតែឡានទេ ម៉ូតូប្រើបណ្ណបើកបរប្រភេទនេះមិនបានទេ។ ដូច្នេះតើគាត់ត្រូវទៅធ្វើប័ណ្ណបើកបរប្រភេទ ក បន្ថែម១ទៀតដែរឬទេ? ចឹងបើធ្វើថែម មានតែលើសបណ្ណបើកបរ!!?
សូមបងៗដែលចេះ រឺយល់ ជួយផ្តល់យោបល់ផង!???"។








ប្រភព៖ ម៉ៃ សុគន្ធ