អាសូរណាស់...អាសូរតារាកំប្លែង នាយក្តឹបណាស់ អាការៈកាន់តែទ្រុឌទ្រោម ត្អូញថាអត់លុយទិញថ្ នាំលេបទេ
-

ដូចដែលបងប្អូនប្រិយមិត្តបានជ្រាបហើយថា តារាកំប្លែងនាយក្តឹបបានធ្លាក់ខ្លួនឈឺជាច្រើនខែ ឆ្នាំហើយ ហើយពេលនេះស្ថានភាពរបស់គាត់កាត់តែមានការលំបាកខ្លាំងថែមទៀត ធ្វើតែគ្មានប្រាក់ដើម្បីទិញថ្​នាំ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា San Sovandoeun បានបង្ហោះសារយ៉ាងកំសត់លើបណ្តាញសង្គមថា "អាសូរឪក្តឹបណាស់ ត្អូញថាអត់លុយទិញថ្ នាំ គាត់ដូចជាស៊យដល់ហើយ ថ្ងៃការកូនមិត្តរួមអាជីពស្លា ប់ គឺនាយស្មាញ មូយអាទិត្យក្រោយមកកូនប្រុសបង្កើតត្រូវឡានបុកស្លា ប់ ខ្ទេចទាំងកង់បីឥណ្ឌា ហើយគ្មានដំណោះស្រាយ អូសបន្លាយរាប់ខែទម្រាំរកអ្នក ដែលជួយអោយរឿងនេះបានដល់ដៃតុលាកា គេសុំថ្លៃរត់ការ1000$គាត់និងគ្រួសារខំលក់ឡាន និងរកវិធីផ្សេងៗដើម្បីបានលុយ1000$យកទៅអោយគេលុយបានអោយគេគ្រប់ហើយ រង់ចាំថ្ងៃតុលាកាកោះហៅកាត់ក្តី តែវាចង្រៃអីឬក៏ហេតុភេទចង្រៃអីនុះទេ? បងប្អូនជួយពិចារណាមើលអ្នកដែលយកលុយពីគាត់ ដែលថាយកទៅរត់ការនុះ ស្រាប់តែឡានបុកស្លា ប់ទៀត តើនេះជាការចៃដន្យឬជាការដាក់ទណ្ឌកម្ម មកលើរូបគាត់ដែលកំពុងតែដេកឈឺនៅលើកន្ទេល រកតែលុយទិញថ្នាំឬអាហារប្រចាំថ្ងៃនេះមិនបានផង ដល់ថ្នាក់នឹងពេកបងប្អូនជួយពិចារណាមើល វាជ្រុលពេកទេដឹងសម្រាប់ជីវិតមនុស្ស ជាចុងក្រោយនេះ។

ខ្ញុំគ្មានអ្វីជួយឪនុះទេ មានតែផុសរឿងឪដើម្បីអោយមហាជនជួយឪតែប៉ុណ្ណុះ និងសូមបួងសួងដល់បារមីដែលពូកែក្នុងលោក តាមជួយថែរក្សាឪអោយមានសុខភាពល្អឡើងវិញ និងគ្រសារឪមានក្តីសុខរីកចម្រើនឡើងវិញ (#នាយក្តឹប)"។

ប្រភព៖ San Sovandoeun