ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែឧសភានេះ សមត្ថកិច្ច ធ្វើការឃាត់ម៉ូតូ និង រថយន្តធន់តូច សរុបទាំងអស់ចំនួន...
បើយោងតាមគណនីហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះសារថា "របាយការណ៍បឋម ស្តីពី ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ចាប់ពីម៉ោង ០៧:០០ ដល់ម៉ោង ១០:០០ព្រឹក សមត្ថកិច្ចបានធ្វេីការឃាត់យានយន្តដែលល្មេីសច្បាប់បានចំនួនដូចខាងក្រោម :

* ម៉ូតូសរុបចំនួន ៧៥គ្រឿង
ក. អត់ពាក់មួក ចំនួន ៤១គ្រឿង
ខ. អត់បណ្ណបេីកបរ ចំនួន ០៤គ្រឿង
គ. គ្មានផ្លាកលេខ ចំនួន ០៤គ្រឿង
ឃ. និយាយទូរស័ព្ទ ចំនួន ០១គ្រឿង
ង. អត់កញ្ចក់ ចំនួន ០៦គ្រឿង
ច. ឈប់លើគំនូស និងភ្លើង ចំនួន ០៩គ្រឿង
ឆ. បញ្រ្ចាស់ចំនួន ០២គ្រឿង
ជ. លេីសចំណុះ ចំនួន ០៣គ្រឿង
ឈ. កែច្នៃ ចំនួន ០៥គ្រឿង
* រថយន្តតូច ចំនួន ០៩គ្រឿង
ក. អត់ពាក់ខ្សែក្រវាត់ ០៣គ្រឿង
ខ. បើកបរប្រើទូរស័ព្ទ ០១គ្រឿង
គ. មិនគោរពសញ្ញាចរាចរណ៍ ០២គ្រឿង
ឃ. បេីកបញ្រ្ចាស់ ០៣គ្រឿង










































ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។