ភ្នំពេញ ៖ តាមរបាយការណ៍បានឲ្យដឹងថានៅក្នុងឆ្នាំ ២០១៩ ប្រទេសកម្ពុជាបានខាតបង់ទឹកប្រាក់ប្រហែលជា ៣០០ លានដុល្លារ និងបណ្តាលឲ្យមនុស្សស្លា ប់ របួស និងខូចខាតដល់ទ្រព្យសម្បត្តិជាច្រេីន ជាពិសេសគឺធ្វេីឲ្យមនុស្សពិការជាច្រេីនដែលបាត់បង់សមត្ថភាពធ្វេីការ និងរកចំណូលចិញ្ចឹមក្រុមគ្រួសារ ។

ដូច្នេះហេីយដេីម្បីឲ្យអ្នកបេីកបរចូលរួមគោរពច្បាប់ និងកាត់បន្ថយអត្រាការស្លា ប់ រ បួស ពិការ និងខូចខាតទ្រព្យសម្បត្តិ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ទេីបស្ថាប័នពាក់ព័ន្ធ ធ្វេីការពិភាក្សា និងរៀបចំអនុក្រឹត្យថ្មីដោយបង្កេីនការផាកពិន័យឲ្យកាន់តែច្រេីន ដេីម្បីឲ្យអ្នកបេីកបរដែលល្មេីសច្បាប់ចូលរួមគោរព ... ។ ល ។ ការអនុវត្តនេះដេីម្បីចូលរួមការពារអាយុជីវិត និងទ្រព្យសម្បត្តិអ្នករបស់ទាំងអស់គ្នា ។ បេីអ្នកគោរពច្បាប់ មានឯកសារគ្រប់គ្រាន់តាមច្បាប់កំណត់ នោះសមត្ថកិច្ចមិនអាចធ្វេីការផាកពិន័យអ្នកឡេីយ ៕ សូមអរគុណ
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ



