រំភើបណាស់...លោក Uriah Lyford និងក្រុមការងារ បាននាំយកស្បៀងអាហារ ទៅជូនបងប្អូនខ្មែរ ៥០គ្រួសារទៀតហើយ
-

មួយរយៈពេលនេះ មានបងប្អូនជាខ្មែរយើងជាច្រើន ក៏បានធ្វើការចែកស្បៀងជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែជួបនូវបញ្ហាខ្វះស្បៀងអាហារ នៅពេលដែលមានជំងឺកូវីដ១៩ នេះ។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជនជាតិបរទេស បានចូលរួមចំណែកនៅក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋយើងផងដែរ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា UofN Poipet បានបង្ហោះសារថា "ខែនេះយើងបានផ្តល់ស្បៀងអាហាដល់ ៣៥០ គ្រួសារហើយ ❤️?

នៅសល់ ស្បៀងអាហា សម្រាប់ ៥០ គ្រួសារទៀត វិធីដែលយើងចែកស្បៀងដល់គ្រួសារនីមួយៗនៅផ្ទះផ្ទាល់ខ្លួន ត្រូវចំណាយពេលយូរ ប៉ុន្តែបង្ហាញពីក្តីស្រឡាញ់ ឱ្យតម្លៃលើអ្នកទទួល ព្រមទាំងការពារយើងនឹងការពារគេផងដែរ យើងចូលរួមការពារនិងបម្រើទាំងអស់គ្នា ??❤️?"។

ទន្ទឹមនេះក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងអរគុណ ចំពោះជនបរទេសយ៉ាងខ្លាំង ដែលបានជួយដលបងប្អូនប្រជាពលរដ្ឋខ្មែរយើង។

ប្រភព៖  UofN Poipet