នៅថ្ងៃនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកលោក ផែង វណ្ណៈ បានបង្ហោះសារឲ្យដឹងថា សូមជំរាបជូនបងប្អូនប្រជាពលរដ្ឋដែលទិញ រថយន្ត ម៉ូតូ និង ម៉ូតូកង់៣ ( PassApp ) បង់រំលស់ !
ដេីម្បីដោះស្រាយនូវបញ្ហាប្រឈមចំពោះការប្រើប្រាស់ ប័ណ្ណសំគាល់យានយន្ត ( កាតគ្រី ) ថតចម្លង គ្មានការបញ្ជាក់ពី អាជ្ញាធរ រងការផាកពិន័យនោះ នៅព្រឹកថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០២០ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានសម្របសម្រួលអោយមន្ត្រីនគរបាលចរាចរណ៍ អនុវត្តន៍ ៣ ចំណុច ដូចខាងក្រោម ៖

១.ពិនិត្យQR CODE លើផ្លាកលេខ
២.ជំហានដំបូងនេះអាចប្រើបណ្ណសម្គាល់យានយន្តថតចម្លងដែលមាន បញ្ជាក់ពីក្រុមហ៊ុន។
៣.នាពេលខាងមុខ ត្រូវប្រើបណ្ណសម្គាល់យានយន្តថតចម្លងដែលមាន បញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។
និយាយរួមឯកឧត្ដមនាយឧត្ដមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បានណែនាំមិនអោយនគរបាលចរាចរណ៍ទូទាំងរាជធានី-ខេត្ត ធ្វើការផាកពិន័យចំពោះ ប្រជាពលរដ្ឋ ដែលប្រើប្រាស់ ប័ណ្ណសំគាល់យានយន្ត ( កាតគ្រី ) ថតចម្លង ទេ ។ ប៉ុន្តែ បងប្អូនប្រជាពលរដ្ឋដែលទិញ រថយន្ត ម៉ូតូ និង ម៉ូតូកង់៣ បង់រំលស់ ត្រូវភ្ជាប់ កិច្ចសន្យាទិញលក់ ឬ លិខិតបញ្ជាក់ពីក្រុមហ៊ុន ដាក់ជាប់មកជាមួយដេីម្បីទុកបង្ហាញសមត្ថកិច្ចនៅពេលដែល សមត្ថកិច្ចត្រួតពិនិត្យ ។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលទិញ រថយន្ត ម៉ូតូ និង ម៉ូតូកង់៣ បង់រំលស់ ត្រូវយក ឯកសារកិច្ចសន្យាទិញលក់ នៅកន្លែងបង់រំលស់ ឬលិខិតបញ្ជាក់ពីក្រុមហ៊ុន និង ប័ណ្ណសំគាល់យានយន្ត ( កាតគ្រី ) ថតចម្លង ដាក់ជាប់ខ្លួនផង ។ Pls share"។

ប្រភព៖ Pheng Vannak News