រករឿងដាក់ខ្លួនហើយអាក្អូន...លោកផែង វណ្ណៈ ថា សមត្ថកិច្ច​នគរបាល​កំពុងស្រាវជ្រាវរកជន​បំពុលសង្គម​រូបនេះ​ហើយ ដែលបានបង្ហោះ​ រឿងមិនពិត​ ពាក់ព័ន្ធ​នឹង​...
-

ដូចដែលបងប្អូនបានដឹងរួចមកហើយ អំពីម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Alex Piano ដែលគាត់បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់គាត់ថា "មួកមាន កញ្ចក់មាន ផ្លាកលេខមាន ម៉ាសក៏ពាក់ ហើយអត់មានជិះបញ្រ្ចាស់ទេ ដល់ពេលសួរគាត់ បងប្អូនខុសអីបង គាត់ថាមកពីម៉ូតូអាអូនឯងបង់រំលោះមិនទាន់ដាច់ អេលោកហើយលោកមានចឹងទៀត ហើយភ្នែកគាត់មើលពីចំងាយដឹងទៀត ??? ខ្ញុំអាណិតម៉ូតូណាស់លោកអើយលោក មិនហ៊ានអោយត្រូវថ្ងៃត្រូវភ្លៀងផង លូវសុទ្ធតែលើកបោះៗចឹងម៉ង។

គាត់សួររកកាត់គ្រីយើងតើមានមកពីណាបើបង់រំលោះម៉ូតូមិនទាន់ដាច់ផងកាត់គ្រីនៅធនាគារនឹង កាត់គ្រី Copy គាត់មិនយកទេ ហើយលូវអត់ការងារ ២ខែហើយ ហើយនៅត្រូវបង់ធនាគារម៉ូតូនឹងរាល់ខែទៀត??? ហើយលូវមានតែ20$ ដាច់ប៉ាត់ទៀត។ ចង់តវ៉ាអ្វីក៏គាត់រកមូលហេតុចាប់កំហុសយើងដែរ ពិបាកជាងគេនោះគឺយើងនិយាយមួយគាត់ពិរោះគោរពគាត់ តែគាត់ហៅយើងសុទ្ធតែហែងៗដាច់សាច់ម៉ង។

អ្នកណាក៏គេស្រលាញ់ម៉ូតូគេដែរ ថ្មីក៏ដោយចាស់ក៏ដោយ ញើសឈាមគេ តែនេះសុទ្ធតែលើកបោះៗចឹងម៉ង អាណិតម៉ូតូណាស់បានត្រឹមតែឈរមើល ម៉ូតូ១នេះខ្ញុំប្រើ ១គ្រួសារ ជូនម៉ាក់ទៅផ្សារ ជូនប៉ាទៅធ្វើការ ជូនប្អូនទៅរៀនលូវចប់ តែយ៉ាងណាខ្ញុំមិនខឹងគាត់ទេ ខ្ញុំខុស កុំជឿខ្ញុំអី តែបើអ្នកទាំងអស់គ្នាជួបចាំជឿខ្ញុំចុះ សំខាន់លូវអោយតែបានម៉ូតូមកវិញ ហើយម៉ូតូក៏បានមកវិញហើយដែរនៅសល់តែអារម្មណ៏បាត់បង់ការជឿជាក់តែប៉ុណ្ណោះ។

បន្ទាប់ពីបានបង្ហោះសាររួចមកក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Mss Vatey គាត់បានផុស និងបានផ្ងើរសារ ទៅកាន់ម្ចាស់អាខោនខាងលើថា "សង្ឃឹមថាបងប្អូននិងឈប់យល់ច្រលំទៅលេីបងៗសម្ថកិច្ចដោយសារតែការបំពុលរបស់គាត់ ហេីយខ្ញុំក៏គ្មានចេតនាអោយអ្នកស្គាល់គ្នាមានបញ្ហាទេ តែខ្ញុំបានឆាតទៅគាត់ហេីយតែគាត់មិនព្រមបញ្ឈប់ ហេីយខ្ញុំក៏មិនអាចអោយគេយល់ខុសលេីរដ្ថាភិបាលរហូតដែរ សូមទោសជាមុនផង។

សង្ឈឹមថាគាត់ឃេីញcommentរឺក៏ការផុសរបស់ខ្ញុំហេីយគាត់និងបញ្ឈប់មុនគាត់មានបញ្ហា បងចង់ល្បីជ្រុលហើយបង បើភ្លើងលូតទៅវាក្តៅ កុំលូក អ្វីដេលមានប្រយោជន៍ចាំធ្វើ ពួកគាត់ធ្វើការក៏ហត់នឿយដែល ខ្ញុំផុសនេះគ្មានគោលបំនងចង់ល្បីស្អី ព្រោះអត់ប្រយោជន៍តែមើលឃើញដូចបង ហួស យាយពេកក្មុងការផុសរឿងមិនពិត នឹងគេស៊ែបងជាង86k មុនគាត់ផុសនឹងគាតunfriពួកខ្ញុំចោលទៀត"។

ស្រាប់តែពេលនេះ លោកពូ ផែង វណ្ណៈ គាត់បានឲ្យដឹងថា "សមត្ថកិច្ច​នគរបាល​កំពុងស្រាវជ្រាវរកជន​បំពុលសង្គម​រូបនេះ​ ដែល​មានឈ្មោះ​ រស់​ ដារ៉ា​ ដេីម្បី​យកមកទទួលខុសត្រូវចំពោះមុខច្បាប់​ ដែល​ជននេះ​ បានបង្ហោះ​ រឿងមិនពិត​ ពាក់ព័ន្ធ​នឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ ធ្វើ​អោយ​មហាជន​យល់ច្រលំ​នាំគ្នា​ ជេរ​ សមត្ថកិច្ច​ គ្រប់ៗគ្នា​ ។

ឈ្មោះ​ រស់​ ដារ៉ា​ នេះ​បានយករូបថតចាស់តាំងពី​ឆ្នាំ​ ២០១៧​ មកបង្ហោះ​ចោទ​ប្រកាន់​ នគរបាល​ចរាចរណ៍​ ថាបានប្រមាថខ្លួន​ដែល​ នគរបាល​មិនបានឃាត់ម៉ូតូ​របស់​ យុវជន​រូប​នេះ​ផង​ ។ សង្ឃឹម​ថា​ សមត្ថកិច្ច​ នឹងរកឃេីញ​យុវជន​នេះឆាប់ៗដេីម្បីយកមកវាស់កំពស់​ "។

ប្រភព៖ Pheng Vannak News