ជួយស៊ែរតៗគ្នាផង...លោក ផែង វណ្ណៈ ប្រកាសស្វែងរកម្ចាស់រ៉ឺម៉កកង់បី ដែលត្រូវនគរបាល​ស្រុក​ចន្ទ្រា​ចាប់​វ៉ៃខ្នោះ​ លោកចង់ជួយឧបត្ថម្ភដល់ពួកគាត់...
-

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះសារ ដោយមានរូបបងប្រុសជាអ្នកររត់រ៉ឺម៉ក​ ដោយត្រូវ លោក​នគរបាល​ស្រុក​ចន្ទ្រា​ចាប់​វ៉ៃខ្នោះ​ លោកបាននិងជួយឧបត្ថម្ភដល់រូបគាត់។

នៅក្នុងគណនីហ្វេសប៊ុករបស់លោកផែង វណ្ណៈ បានរៀបរាប់ថា "បងប្អូន​ណាស្គាល់​លេខទូរស័ព្ទ​ អ្នករត់រ៉ឺម៉ក​ ដែល​នគរបាល​ស្រុក​ចន្ទ្រា​ចាប់​វ៉ៃខ្នោះ​ ជួយប្រាប់​ខ្ញុំ​ផង​ ខ្ញុំចង់ជួយឧបត្ថម្ភពួកគាត់ខ្លះ​ ។

ឃេីញ​មន្ត្រី​ធ្វើ​បាបរាស្ត្រ​ក្រីក្រ​ តូច​ចិត្ត​ណាស់​តែមិនដឹងធ្វេីស្អីកេីត​បានត្រឹម​តែអាណិត​ និង​ចង់​ឧបត្ថម្ភ​តាមលទ្ធភាព​ទៅពួកគាត់ខ្លះ​ ។ បន្ធូរបន្ថយ​ដៃខ្លះទៅ​អស់​លោក​ អាណិត​រាស្ត្រ​ក្រីក្រ​ផង​ ។

អាស្រ័យហេតុនេះ ប្រសិនបើមានបងប្អូនណាបានស្គាល់ លេខទូរស័ព្ទ របស់គាត់មេត្តាជួយទំនាក់ទំនងមកលោក ផែង វណ្ណៈផង។ សូមអរគុណ៕

ប្រភព៖ Pheng Vannak News