ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំថា មន្រ្តីចរាចរណ៍ គ្រប់គោលដៅ ត្រូវផ្តោតលេីការត្រួតពិនិត្យម៉ូតូតែ ៧ចំណុច និង រថយន្ត ៩ចំណុច ប៉ុណ្ណោះ
-

កាលពីថ្ងៃម្សិលមិញនេះ នៅលើផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានអនុសាសន៍ណែនាំថា ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក មន្ត្រីចរាចរណ៍តាមគ្រប់គោលដៅត្រូវផ្តោតលេីការត្រួតពិនិត្យម៉ូតូ តែ ៧ចំណុច និង រថយន្ត ៩ចំណុច ប៉ុណ្ណោះ ។

ដូចនេះសូមបងប្អូនមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួន​ ដើម្បីសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋទាំងគ្នា៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ