នៅមុននេះបន្តិច លោកផែង វណ្ណៈ បានឲ្យដឹងថា លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកនេះថា រហូតមកដល់ថ្ងៃនេះ ជនបង្ករគ្រោះថ្នាក់ចរាចរណ៍បណ្ដាលអោយកម្មកររោងចក្រស្លា ប់ កាលពីយប់ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២០ គឺយោធាស័ក្តិ ៥ ឈុន សារ៉េត មិនព្រមចូលខ្លួនដោះស្រាយនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានី នៅឡេីយទេ ។ សមត្ថកិច្ចចរាចរណ៍ បានស្រាវជ្រាវដល់ផ្ទះក៏មិនឃេីញ នៅអង្គភាពក៏មិនឃេីញ ។

លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ បានបន្តថា បេីក្នុងករណី ជនបង្កររូបនេះមិនព្រមចូលខ្លួនដោះស្រាយទេ នៅសប្ដាហ៍ក្រោយ សមត្ថកិច្ចរបស់លោក នឹងបញ្ជូនសំណុំរឿងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមផ្លូវច្បាប់ដោយមិនយោគយល់ឡេីយ ។
គួរបញ្ជាក់ផងដែរ ម្ចាស់រថយន្ត Ford លេខ ខម ត្រូវបានអ្នកស្រលាញ់យុត្តិធម៌ ផ្ញេីរូបមកអោយខ្ញុំចុះផ្សាយដេីម្បីអោយបុគ្គលរូបនេះចូលខ្លួនមកដោះស្រាយសំណងជូនជនរងគ្រោះ ជាកម្មកររោងចក្រដែលបានស្លា ប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២០ នៅផ្លូវ ២០០៤ ខណ្ឌ ពោធិ៍សែនជ័យ ។
ប្រភពបានបញ្ជាក់ថា ជនបង្ករមានឈ្មោះ ឈុន សារ៉េត ។ ជនរងគ្រោះឈ្មោះ វង រដ្ឋា អាយុ ៣០ ឆ្នំា ជាកម្មកររោងចក្រនៅភូមិព្រៃទារ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ត្រូវរថយន្ត Ford ពណ៌ ត្រេអ៉ី ស្លាកលេខ ខម បុកស្លាប់ហេីយបេីករត់គេចខ្លួន ។






ប្រភព៖ Pheng Vannak News