លោកវរសេនីយ៍ទោ សួគ៌ ធី បានធ្វើការសុំទោសដល់ អ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក និងបងប្អូនប្រជាពលរដ្ឋ ជាសាធារណៈហើយ
-

ស្វាយរៀង៖ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ សួគ៌ ធី អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង  បានបញ្ជាអោយកូនចៅ២នាក់ ចាប់វាយនិងវៃខ្នោះ អ្នកបើកបររ៉ម៉ក ធ្វើឲ្យផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក និងផ្ទុះការតវ៉ា យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដែលហេតុការណ៍នេះបានកើតឡើង នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

លុះដល់ម៉ោងរសៀលថ្ងៃដដែលនោះផងដែរ សមត្ថកិច្ច ដែលបានវៃខ្នោះអ្នកបើកបររ៉ឺម៉កមកសុំទោសជាសាធារណៈ នៅចំពោះមុខមហាជនបញ្ចប់រឿង ។

ជាមួយគ្នានោះផងដែរ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចេញសេចក្តីបំភ្លឺព័ត៏មាន​ ថា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមធ្វើការបំភ្លឺជូនសាធារណៈជន ពាក់ព័ន្ធគេហទំព័រ សារព័ត៏មាន  CPNTV Online ដែលបានចុះទៅឡាយព័ត៏មានពាក់ព័ន្ធករណីលោកវរសេនីយ៍ទោ សួគ៌ ធី អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគបាលស្រុកចន្ទ្ ដែលបានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា​ ខេត្តស្វាយរៀង វេលាម៉ោង១១និង៣០ នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០។

បច្ចប្បន្នភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នារួចហើយ ដោយលោកវរសេនីយ៍ទោ សួគ៌ ធី បានធ្វើការសុំទោសដល់ អ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក និងបងប្អូនប្រជាពលរដ្ឋ ជាសាធារណៈ។

អាស្រ័យហេតុនេះ សូមសាធារណៈ ជនមេត្តាជ្រាបជាព័ត៏មាន៕