ត្រៀមផ្លិតឲ្យហើយទៅបងប្អូន...ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ នៅតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ...
-

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានជ្រាបថា អគ្គិសនីកម្ពុជា នឹងអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។

១. ថ្ងៃព្រហស្បតិ៍ទី០៧ ខែឧសភា ឆ្នាំ២០២០ៈ

(ក) ក្នុងចន្លោះម៉ោង០៩ និង០០ ដល់ម៉ោង១២និង០០នាទី នៅ៖ ១.ខណ្ឌពោធិ៍សែនជ័យ ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅសង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២  សង្កាត់ត្រពាំងក្រសាំង (សាខាទួលពង្រ និងសាខាអូរដឺម)។

២.ខណ្ឌកំបូល ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ស្នោរ សង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់កន្ទោក (សាខាអូរដឺម)

(ខ) ក្នុងចន្លោះម៉ោង០៩ និង០០ នាទីដល់ម៉ោង១៧ និង០០នាទី (អតិថិជនខ្លះអាចដាច់អគ្គិសនីពី០៣ ទៅ០៤ម៉ោង) នៅៈ 

១.ខណ្ឌទួលគោក៖ តំបន់ភ្លើងលេខ PT1163 ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី៣ (សាខាអូរបែកក្អម)

២. ខណ្ឌដង្កោ ៖ តំបន់ភ្លើងលេខ P2092 ស្ថិតនៅក្នុងសង្កាត់ជើងឯក (សាខាទួលពង្រ)

៣. ខណ្ឌ សែនសុខ ៖ តំបន់ភ្លើងលេខ ប.ត 412,ប.ត 1420 ,  PT1164 , PT1419 ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា សង្កាត់ភ្នំពេញថ្មី សង្កាត់ក្រាំងធ្នង់ (សាខាអូរដឺម)

៤. ខណ្ឌច្បារអំពៅ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ព្រែកឯង សង្កាត់ក្បាលកោះ សង្កាត់ព្រែកថ្មី  (សាខាចាក់អង្រែក្រោម)។

២. ថ្ងៃសុក្រទី០៨​​ ខែឧសភា ឆ្នាំ២០២០ ៈ

(ក) ក្នុងចន្លោះម៉ោង០៩ និង០០នាទី ដល់ម៉ោង១២ និង០០នាទី នៅៈ 

១. ខណ្ឌសែនសុខ ៖ តំបន់ភ្លើងលេខ P1895 ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី (សាខាអូរបែកក្អម) 

២.ខណ្ឌដង្កោ ៖ តំបន់ភ្លើងមួយចំនួនដែឡស្ថិតនៅក្នុងសង្កាត់ដង្កោ សង្កាត់ជើងឯក (សាខាទួលពង្រ)

៣. ខណ្ឌមានជ័យ ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់បឹងទំពន់ទី១ សង្កាត់បឹងទំពន់ទី២ (សាខាចាក់អង្រែក្រោម)

(ខ) ចន្លោះម៉ោង០៩ និង០០នាទី ដល់ម៉ោង១៧ និង០០នាទី (អតិថិជនខ្លះអាចដាច់អគ្គិសនីពី០៣ ទៅ០៤ម៉ោង) នៅៈ

១. ខណ្ឌសែនសុខ ៖ តំបន់ភ្លើងលេខ PT1333 , PT1552 , P2501 ស្ថិតនៅក្នុងសង្កាត់ឃ្មួញ (សាខាអូរបែកក្អម)

២. ខណ្ឌដង្កោ ៖ តំបន់ភ្លើងលេខ P518, P628, P1636, P2196 ស្ថិតនៅក្នុងសង្កាត់ជើង(សាខាអូរបែកក្អម)

៣. ខណ្ឌឫស្សីកែវ ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ សង្កាត់ទួលសង្កែទី២ សង្កាត់ឫស្សីកែវ (សាខាវត្តភ្នំ)។

៣. ថ្ងៃសៅរ៍ទី០៩ ខែឧសភា ឆ្នាំ២០២០ 

(ក) ក្នុងចន្លោះម៉ោង០៩ និង០០នាទី ដល់ម៉ោង១២ និង០០នាទី នៅៈ

១. ខណ្ឌដង្កោ ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ដង្កោ សង្កាត់ជើងឯក (សាខាទួលពង្រ)

២. ខណ្ឌកំបូល ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់កំបូល សង្កាត់កន្ទោក (សាខាអូរដឺម)

(ខ) ចន្លោះម៉ោង០៩ និង០០នាទី ដល់ម៉ោង១៧ និង០០នាទី (អតិថិជនខ្លះអាចដាច់អគ្គិសនីពី០៣ ទៅ០៤ម៉ោង) នៅៈ

១. ខណ្ឌពោធិ៍សែនជ័យ ៖ តំបន់ភ្លើងលេខ ប.ត147, P1407 ស្ថិតនៅក្នុងសង្កាត់កាកាបទី១ (សាខាអូរដឺម)

២. ខណ្ឌមានជ័យ ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ សង្កាត់ស្ទឹងមានជ័យទី៣ (សាខាទួលពង្រ)។

៤. ថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០

(ក) ក្នុងចន្លោះម៉ោង០៩ និង០០នាទី ដល់ម៉ោង១២ និង០០នាទី នៅៈ

១. ខណ្ឌឫស្សីកែវ ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ សង្កាត់ទួលសង្កែទី២ សង្កាត់ច្រាំងចំរេះទី១ សង្កាត់​ច្រាំងចំរេះទី២ សង្កាត់គីឡូម៉ែត្រលេខ៦ (សាខាអូរបែកក្អម និងសាខាវត្តភ្នំ)

(ខ) ចន្លោះម៉ោង០៩ និង០០នាទី ដល់ម៉ោង១៧ និង០០នាទី (អតិថិជនខ្លះអាចដាច់អគ្គិសនីពី០៣ ទៅ០៤ម៉ោង) នៅៈ

១. ខណ្ឌពោធិ៍សែនជ័យ ៖ តំបន់ភ្លើងលេខ ប.ត 147, P1407 ស្ថិតនៅក្នុងសង្កាត់កាកាបទី១ (សាខាអូរដឺម)

២. ខណ្ឌមានជ័យ ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ សង្កាត់ស្ទឹងមានជ័យទី៣  (សាខាទួលពង្រ)

៣. ខណ្ឌច្បារអំពៅ ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ សង្កាត់ច្បារអំពៅទី២ សង្កាត់និរោធ សង្កាត់វាលស្បូវ (សាខាចាក់អង្រែក្រោម)។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៏មាន និងសូមអធ្យាស្រ័យ បើមានការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីចំពោះអតិថិជនខ្លះក្នុងអំឡុងពេលជួសជុលតាមតំបន់ខាងលើ ដោយក្តីអនុគ្រោះ៕