ពោធិ៍សាត់: យោងតាមផេក Child Protection Unit បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែឧសភា វេលាម៉ោង៤ និង៣០នាទីល្ងាច សាកសពរបស់ក្មេងស្រីឈ្មោះ រ៉ង ស្រីពេជ្រ ត្រូវបានគេរកឃើញដោយមានរបួ សពីការវា យ ប្រហាររហូតដល់ស្លា ប់នៅក្នុងដុប នៅឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ សា កស ពជនរង គ្រោះមិនមានស្លៀកខោ និងមានចងខ្សែ។

CPU បានទទួលដំណឹង ហើយក្រុមការងារស៊ើបអង្កេតបទល្មើ សមនុស្ស ឃា ត (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) បានចុះទៅកន្លែងកើតហេតុ។ ក្រុមការងារចម្រុះ CHARLIE 20 ត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ និងនគរបាលខេត្តពោធិ៍សាត់។

កន្លែងកើតហេតុ និងសាកស ពត្រូវបានត្រួតពិនិត្យ។ ជាលទ្ធផល ជនសង្ស័យភេទប្រុស អាយុ២១ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ ខ្លួន។ យើងបានកត់សម្គាល់ថាជនរ ងគ្រោះ បានបាត់គ្រឿងអលង្ការតម្លៃ $១៥០។
ក្រុមការងាររបស់ CPU បានបន្តធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុ និងប្រមូលភ័ស្តុតាង និងសំណាក DNA ពីច្រើនកន្លែង ថែមទាំងផ្ទះជនសង្ស័ យ និងបុគ្គលមួយចំនួន។

“យើងនឹងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីធ្វើឲ្យប្រាកដថាយើងនឹងផ្តន្ទាទោសជ ន ល្មើសពីបទល្មើសដ៏កំសាកមួយនេះ ដែលបានប្រព្រឹត្តទៅលើកុមារដែលមិនអាចការពារខ្លួនឯងបាន។ ស្នាមរបួសដែលមាននៅលើដងខ្លួនសា កស ពមានស្ថានភាពធ្ងន់ធ្ងរ។ ទោសដែលសាកសមបំផុតគឺបទឃា ត កម្មដោយអំពើឃរ ឃៅ ដែលមានទោសជាប់ព ពន្ធ នាគាអស់មួយជីវិត ហើយយើងនឹងព្យាយាមទទួលលទ្ធផលនេះឲ្យបាន។” – លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ៕
