ភ្នំពេញ៖ រថយន្ដទំនើបRange Rover មួយគ្រឿងបើកគេចពីរថយន្ដកុងតឺន័ររួចក៏ទៅបុកបង្កៃដៃគល់ស្ពានព្រែកជ្រៃ បណ្ដាលឲ្យខ្ទេចមួយកំណាត់មុខទាំងស្រុង ចំណែកតៃកុងរថយន្ដរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្ដសង្រ្គោះបន្ទាន់បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ។ករណីគ្រោះចរាចរណ៍មួយនេះ បង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង១០នាទីយប់ ត្រូវនិងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្ដស៊េរីទំនើបមួយម៉ាក Range Rover ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ2BH-6588 បើកដោយបុរសម្នាក់សង្ស័យស្រវឹងស្រា ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនដូចហោះ ខណះពេលនោះក៏បានបើកវ៉ារថយន្ដកុងតឺរន័រមួយគ្រឿង ដែលជិះនៅពីមុខក្នុងទិសដៅស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុ ដោយល្បឿនលឿនពេកចាប់ហ្រ្វាំងមិនជាប់ក៏រេចង្កូតទៅបុកនិងបង្កៃដៃគល់ស្ពានព្រែកជ្រៃ រងការខូចខាតរថយន្ដមួយកំណាត់មុខទាំងស្រុងតែម្ដង និងបណ្ដាលឲ្យតៃកុងរថយន្ដទំនើបរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្ដសង្រ្គោះបន្ទាន់បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងចំណុចកើតហេតុបានធ្វើការឆែកឆេរសម្ភារះក្នុងរថយន្ដយកទៅរក្សាទុក បានទាក់ទងខាងសមត្ថកិច្ចជំនាញ់មកធ្វើការវាស់វែងយករថយន្ដទៅរក្សាទុក រង់ចាំជនរងគ្រោះឬអ្នកតំណាងមកដោះស្រាយនៅពេលក្រោយ៕






ដោយ៖ ភត្រ្តា