ពិតណាស់គ្រប់មនុស្សស្រីទាំងអស់រមែងតែងតែប្រាថ្នាចង់បានប្តីល្អមករស់នៅជាមួយខ្លួនប៉ុន្តែរាល់ការប្រាថ្នារបស់ពួកគាត់គឺមិនអាចបានដូចចិត្តពួកគាត់ទាំងស្រុងនោះទេ នៅក្នុងការជ្រើសរើសដៃគូរជីវិតគឺវាមិនមែនជារឿងងាយស្រួលនោះទេ ប្រសិនជ្រើសរើសខុសគឺខុសហើយ ដូច្នេះទាំងមនុស្សប្រុសនិងមនុស្សស្រីទាំងអស់មុននិងសម្រេចចិត្តជ្រើសរើសនរណាម្នាក់ជាគូជីវិតគួរតែស្វែងយល់ពីមនុស្សម្នាក់និងឲ្យបានល្អិតល្អន់បន្តិចកំឲ្យស្តាយនៅពេលក្រោយ ។

ជាមួយគ្នានេះដែរប្រសិនបើយើងក្រលេកមកមើលប្តីប្រពន្ធផ្អែមល្ហែមមួយគូនេះវិញក៏មិនធម្មតាដែរ ដោយសារតែខាងបុរសជាប្តីល្អពេកទើបស្ត្រីជាប្រពន្ធដាច់ចិត្តនិយាយពាក្យក្នុងចិត្តទាំងនេះទៅកាន់ប្តីថា « ពេលវេលា5ឆ្នាំដែលអូនរៀបការជាមួយបង ហើយនេះក៏ជារូបភាពដែលនាងខ្ញុំសម្រាលកូនលេីកទី3ដែរ ហេីយក៏ជាកូនប្រុសពៅផងដែរ បងនៅតែស្រលាញ់ ថ្នាក់ថ្នមមើលថែរក្សាអូនដូចដើម ជាអ្វីដែលមនុស្សស្រីគ្រប់រូបប្រាថ្នាចង់បាននិយាយសរុបមកនាងខ្ញុំគ្មានគោលបំណងនឹងចង់ផុសដើម្បីបង្អួតឬក៏លើកតម្កើងខ្លួនឯងនោះទេ គ្រាន់តែចង់ថ្លែងអំណរអរគុណដល់ស្វាមីរបស់នាងខ្ញុំ ដែលកន្លងមកគាត់តែងតែស្រលាញ់ ថ្នាក់ថ្នម និងមើលថែរនាងខ្ញុំបានយ៉ាងល្អបំផុត អូនគ្មានអ្វីនិយាយច្រើនទេគ្រាន់តែចង់និយាយពាក្យក្នុងចិត្តបន្តិចថា (អូនពិតជាសំណាងណាស់ដែលមានបងជាប្ដីអូន មានបងជាប៉ារបស់កូនអូន និងមានបងជាកូនប្រសារប៉ា ម៉ាក់អូន) អរគុណដែលបងចូលមកក្នុងជីវិតរបស់អូនប្ដីសម្លាញ់ សោម សុភី ។

បន្ទាប់ពីបានឃើញដូច្នេះហើយមានមហាជនជាច្រើនបានសម្តែងអារម្មណ៍ភ្ញាក់ផ្អើលនិងកោតសរសើរទៅដល់បុរសជាប្តីដែលមានទំនួលខុសត្រូវ ជាប្តីដែលចេះស្រលាញ់ប្រពន្ធកូន យកចិត្តទុកដាក់ជាមួយគ្រួសារធ្វើឲ្យគ្រួសារកាន់តែមានសុភមង្គល់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយមហាជនក៏បានជូនពរប្តីប្រពន្ធមួយគូរនេះឲ្យកាន់តែស្រលាញ់គ្នាកាន់តែខ្លាំង និងកាន់តែមានសុភមង្គល់ជារៀងរហូត ៕ សូមទស្សនាវិដេអូខាងក្រោម៖


