សមត្ថកិច្ចកំពុងតែល្បាតសុខៗ ស្រាប់តែបានឃើញចោរ កំពុងតែធ្វើសកម្មភាពលួចរថយន្តប្រជាពលរដ្ឋ​ ក៏ចេញសកម្មភាពភ្លែតដេញចាប់ចោរទាំងយប់ ព្រោះតែស្ថានភាពងងឹតពេកទើប...
-

បើយោងតាមគណនីហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២១​៖៣០នាទី​ កម្លាំងនគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​ចោមចៅទី១​ នៃអធិការដ្ឋានខណ្ឌ​ពោធិ៍​សែនជ័យ​ បាន​ចេញល្បាត​ពួន​ស្ទាក់ ដេីម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រាប់​តែ​​ប្រទះ​ឃើញ​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ហាយ​ឡេន​ឌ័រ​ ពណ៌​ទឹក​ប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BD 9025 ស្ថិត​តាម​បណ្ដោយ​ផ្លូវលំ​ក្នុង​ភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដេញ​ចាប់​ ប៉ុន្តែ​ដោយសារ​ស្ថានភាពផ្លូវ​ងងឹត​ហេីយ​ព្រៃ​ពិបាកក្នុង​ការ​ដេញ​ចាប់​​​ត្រូវ​ជន​សង្ស័យ​រត់​គេច​ខ្លួន​បាត់​ស្រមោល​ បន្សល់​ទុក​រថយន្ត​របស់​ជនរងគ្រោះ​យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​ចោមចៅ​ទី​១​រង់ចាំ​ម្ចាស់​មក​ទទួល​ ។

បច្ចប្បន្ន​នេះ​កម្លាំង​នគរបាល​នៃ​អធិការ​ដ្ឋាន​ខណ្ឌ​ពោធិ៍​សែនជ័យ​បាន​ទំនាក់ទំនង​ទៅ​ម្ចាស់​រថយន្ត​យក​ឯកសារ​មក​ត្រួត​ពិនិត្យ​រួច​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ