អាណិតពេក ចង់យំ ! ព្រឹកនេះប្រពន្ធលោក សុវណ្ណ រិទ្ធី ឆ្លងទន្លេបានកូនស្រីម្នាក់ទៀតហើយ ទាំងគ្មានប្តីនៅជិត ព្រោះប្តីកំពុងឃុំខ្លួន អាសូរណាស់....
-

នៅកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ដោយមានការសហការរវាងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ២២:០០នាទីយប់ កំលាំងសមត្ថកិច្ចបានឃាត់ខ្លួនលោក សុវណ្ណ រិទ្ធី ភេទប្រុស មុខរបរអ្នកសារព័ត៌មានTVFB ពីបទបង្ហោះព័ត៌មានញុះញង់ បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ។

ជាមួយគ្នានេះដែរបន្ទាប់ពីបានឃាត់ខ្លួនលោក​ សុវណ្ណ រិទ្ធី រួចបានធ្វើឲ្យប្រពន្ធរបស់លោកបានកើតមានក្តីសោកសៅយ៉ាងខ្លាំង ព្រោះតែលោក  សុវណ្ណ រិទ្ធី ជាបង្គោលគ្រួសារហើយណាមួយប្រពន្ធកំពុងតែមានផ្ទៃពោះទៀតដែលជាពេលត្រូវការប្តីនៅមើលថែខ្លាំងបំផុតស្រាប់តែប្តីត្រូវជាប់គុគ តើប្រពន្ធណាអាចធ្វើចិត្តបាន ។

ដោយឡែកនេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកផេកផ្លូវការមួយដែលមានឈ្មោះថា សិល្បករកម្ពុជា បានធ្វើការបង្ហោះយ៉ាងដូច្នេះថា ៖ « ប្រពន្ធសុវណ្ណ រិទ្ធី ចូលពេទ្យឆ្លងទន្លេហើយព្រឹកនេះនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ កើតបានចៅស្រីម្នាក់ទៀត នៅវេលាម៉ោង៨និង២០នាទីព្រឹក​ ថ្ងៃទី១៤​ ខែឧសភា​ ឆ្នាំ២០២០​ តែគួរឲ្យអាណិតចៅស្រីកើតមកមិនគ្រប់ខែ។ចំពោះម្តាយក្មេងវិញ មានសុខភាពមិនសូវល្អទេ ខ្សោយណាស់(ពីព្រោះដេកមិនបាន ញាំមិនបានពិបាកចិត្ត) សូមឲ្យចៅស្រីកំសត់និងម្តាយមានសំណាងល្អគ្រប់បែបយ៉ាង! នេះបើតាមការបញ្ជាក់ពីលោកសុវណ្ណសុខាឪពុកលោកសុវណ្ណរិទ្ធី» ៕