សម្តេចតេជោ ហ៊ុន សែន សម្តែងអារម្មណ៍រំភើបរីករាយជាខ្លាំង ក្រោយពីបានជួបមុខ និងពរចៅទី២១ ដោយផ្ទាល់ដៃជាលើកដំបូង
ស៊ីហៀង
-

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តែងអារម្មណ៍រំភើបរីករាយជាខ្លាំង ក្រោយពីបានជួបមុខ និងពរចៅទី២១ ដោយផ្ទាល់ដៃជាលើកដំបូង។

នៅក្នុងខ្លឹមសាររយៈ Facebook ផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន លោកមានប្រសាសន៍ថា ទើបបានជួបនិងបីច ស្រីទី២១មុននេះបន្តិច។ ឪពុកម្តាយគេបានដាក់ថាម៉ាលីយ៉ា (Malya)ឆ្លាតគ្រាន់បើ ម្តាយឈ្មោះ ម៉ាលីឯកូនឈ្មោះម៉ាលីយ៉ាមិនពិបាក សរសេរ។ ក្នុងចំណោមចៅ២១នាក់មានប្រុសចំនួន ១២នាក់និងស្រី៩នាក់គ្រប់គ្រាន់ដើម្បី បង្កើតក្រុមបាល់ទាត់បុរសមួយក្រុម បាល់ទះបុរសមួយក្រុម បាល់បោះបុរស មួយក្រុមនិងបង្កើតក្រុមបាល់ទះនារី មួយក្រុម។ចង់បានដូចនេះចៅប្រុស ទាំងអស់ត្រូវចេះលេង៣ប្រភេទកីឡា គឺបាល់ទាត់ បាល់ទះនិងបាល់បោះ។នេះគ្រាន់តែជាគិតរបស់ជីតាតែមិនដឹងថាចៅៗនឹងធ្វើតាមយើងឬអត់?។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានបញ្ជាក់នៅលើទំព័រ Facebook ថា សម្ដេចបានទទួលចៅស្រីមួយរូបទៀតហើយ ដែលត្រូវជាចៅទី២១ របស់សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ចៅទី២១ ដែលទើបប្រសូត្រនេះ គឺជាកូនរបស់លោកស្រី ហ៊ុន ម៉ាលី ជាមួយលោក សុខ ពុទ្ធិវុធ៕