សមត្ថកិច្ចធ្វើការឃាត់ខ្លួន ជើងខ្លាំងជន់មាន់ ចំនួន១០នាក់ រួមនិងវត្ថុតាងជាច្រើនសន្ធឹកសន្ធាប់
-

ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​​ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវ៉ុន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ​ ដឹកនាំដោយលោកវរសេនីយ៍ទោ​ កាំង គីមហុង អធិការរងស្រុកជេីងព្រៃ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នុរដំបង​ ព្រមទាំង​មាន​ការ​សម្របសម្រួលពីលោក សុធា ពិសិដ្ឋ​ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម ធ្វើការឃាត់ខ្លួនបានមនុស្សចំនួន១០នាក់ ពាក់ព័ន្ធនឹងករណីលេងល្បែងជល់មាន់។

នៅក្នុងប្រតិបត្តិការនោះផង ដកហូតបានម៉ូតូចំនួន១៣គ្រឿង​ រថយន្ត០៤គ្រឿង មាន់ជល់ចំនួន០២ក្បាល(ងាប់)​ កន្ត្រក់ដាក់មាន់ចំនួន០២​ ស្គត់រុំខ្នាយមាន់មួយចំនួន(ប្រើរួច)​ កញ្ចក់សំរាប់បាំងមាន់ចំនួន០១​ ប្រាក់ដុល្លារចំនួន១,០០០ដុល្លារ (មួយពាន់ដុល្លារ)​ ប្រាក់រៀលចំនួន៣,៥១០,០០០រៀល (បីលានហាសិបមួយមុឺនរៀល)​ ធុងក្លាស្សេចំនួន០១​ និង​ហាន់តោ​សម្រាប់​លេងអាប៉ោងចំនួន០១​ ផងដែរ​។

ចំពោះជនសង្ស័យ​ និងវត្ថុតាងខាងលើ​ ត្រូវ​បានបញ្ជូនទៅស្នងការដ្ឋានរបស់ខេត្តកំពង់ចាម​ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់​៕