អបអរសាទរ តារា Tik Tok ស្រីចរិតប្រុស ដែលមានការគាំទ្រច្រើន គឺប្អូនស្រី សុខា នឹង ចូលប្រឡូកក្នុងខ្សែភាពយន្តបែបអប់រំ លាយឡំនឹងកំប្លែង ដែលត្រៀមនឹងចាប់ផ្សាយនាដើមខែមិថុនាខាងមុខនេះ ខណៈដែលត្រូវបានក្រុមហ៊ុនថែរក្សាសម្រស់U-WELL ជ្រើសរើសធ្វើជាតួសម្ដែង ឲ្យផលិតផលរបស់ខ្លួនដោយចាប់ដៃគូសម្ដែង ជាមួយលោក ម៉ាដូណា ។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា Panda បានធ្វើការបង្ហោះយ៉ាងដូច្នេះថា ៖ ពិតណាស់ពាក្យចាស់ពោលថា វាសនាមនុស្សមិនអាចមេីលឃេីញ និងមិនអាចគណនាបានទេ ...ក៏ប៉ុន្តែក្នុងនាមជាសិល្ប:ជាន់ចាស់ ក៏អាចយល់បាន ថាអ្វីគួអ្វីមិនគួរនោះដែរ

បេីគ្រាន់តែក្មេងស្រីម្នាក់ ចេះលេងTik Tok និយាយពាក្យហូបបាយនៅ បានក្លាយទៅជាតារាសម្តែង និងជាវាយគ្មឹនកិត្តិយសបានដែរ ចឹងសម្រាប់ប្រទេសកម្ពុជាមិនខ្វះទេ មានធនធានសិល្ប:គ្រប់តែគ្នានិង ព្រោះពាក្យហូបបាយ នៅមួយម៉ាត់ សូម្បីតែក្មួយខ្ញុំក៏ចេះនិយាយដែរពាក្យនេះ។

ខ្ញុំមិនរិះគន់ ឬជាន់ពន្លិចអ្វីទេ ហេីយក៏អបអរសាទរដែល ប្អូនស្រីសុខា ប្តូរពីតារាTik Tok ហូបបាយនៅ មកក្លាយជាតារា កិត្តិយស មានទូរទស្សន៍ និងសាព័ត៍មានឈ្វេងស្តាំសម្ភាសន៍.. គ្រាន់តែថា ខ្ញុំមានអារម្មណ៍អាណិតនិងសោកស្តាយ ទៅដល់បុគ្គលដែលមានសមត្ថភាពពិតប្រាកដមួយចំនួនធំដែល គ្នាគ្មានឱកាសនិងបានចេញមុខក្នុងសង្គម ឬបង្ហាញសមត្ថភាពក្នុងសិល្ប:មួយនេះ...។ អានហើយពិចារណាតាមការគួរ ៕ Credit- មនុស្ស អាតីត
