សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យផ្លូវថ្នល់ចាក់បេតុងចាប់ពីតំបន់ឆ្នេរសមុទ្ររាមឆ្ពោះមកកាន់ឆ្នេរអូត្រេះ និងអូឈើទាលនៅក្នុងខេត្តព្រះសីហនុ
ស៊ីហៀង
-

កាលពីព្រឹកមិញ ក្នុងដំណើរអញ្ជើញពិនិត្យសមិទ្ធផលផ្លូវថ្នល់ដោយផ្ទាល់នៅក្នុងតំបន់ឆ្នេរសមុទ្ររាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះដើរពិនិត្យថ្នល់បេតុងដែលទើបបានកសាងរួចថ្មីៗនៅជាប់ដៃសមុទ្រទ្ររាម ដែលបង្ហាញអោយឃើញពីគុណភាពជាប់បានល្អជាមួយប្រព័ន្ធបង្ហូរទឹកដែលរៀបចំបានត្រឹមត្រូវតាមក្បួនបច្ចេកទេស និងគម្រោងសួនលំអរផ្លូវ។ គម្រោងសាងសង់នេះគឺបានបញ្ចប់ប្រមាណ៩០% ហើយ។ ផ្លូវថ្នល់ទាំងអស់នេះនឹងចាក់កៅស៊ូពីលើថែមទៀត ហើយបន្ទាប់មកនឹងមានរៀបជាសួនលំអរនៅតាមទ្រូងផ្លូវ និងនៅតាមជាយសង្ខាងផ្លូវផងដែរ។ បើតាមទំហំដ៏ធំទូលាយនេះ គឺអាចអោយរថយន្តបើកបរម្ខាងបាន២ ដែលមានសួនច្បារលម្អរនៅចំកណ្តាល។

ផ្លួវដែលបានកសាងនៅក្នុងតំបន់នេះគឺមានកាត់ពុះជ្រៀកភ្នំដែលមានកម្ពស់ជាង២០ម៉ែត្រ ធ្វើទៅតាមបច្ចេកទេសដែលធានាសុវត្ថិភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ នៅក្នុងដំណើរនៃការអញ្ជើញពិនិត្យសមិទ្ធិផលផ្លូវថ្នល់នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានអញ្ជើឈប់ថតរូបជាអនុស្សាវរីយ៍នៅមាត់សមុទ្រដែលថតពីលើភ្នំទៅ និងថតរូបនៅ សិលាចាំស្នេហ៍ និង ដើមឈើចាំស្នហេហ៍ ជាដើម។ សំណង់ផ្លូវថ្នល់ឡើងចុះទាបខ្ពស់អមជាមួយរមណីយដ្ឋានធម្មជាតិទាំងអស់នេះគឺពិតជាមានការទាក់ទាញផ្នែកទេសចរយ៉ាងខ្លាំង។

នេះជាសមិទ្ធិផលជាតិថ្មីបន្ថែមទៀត ដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានខិតខំកសាងសម្រាប់ខេត្តព្រះសីហនុអោយស័ក្តិសមជាខេត្តដែលមានឆ្នេរស្អាតបំផុតលើសកលលោក មានផ្លូវថ្នល់គម្រូ និងជាខេត្តដែលរីកលូតលាស់ខ្លាំងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសជាតិ៕

ប្រភព៖​Samdech Hun Sen, Cambodian Prime Minister