លោក ឧកញ៉ា ទៀ វិចិត្រ ថា ជីវិតមនុស្សមានឡើងមានចុះ ពេលឡើងកុំឆ្កួតវង្វេង ពេលចុះសូមកុំអស់សង្ឃឹម
ស៊ីហៀង
-

ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់លោកឧកញ៉ាចិត្តធម៏ ទៀ វិចិត្រ ដែលរូបលោកតែងតែជួយដល់​សង្គម និងចាស់ជរាយ៉ាងច្រើន នាពេលកន្លងមក។ លោកក៏បុគ្គលម្នាក់ ដែលបានជួយអភិរក្សសត្វព្រៃ​ ឲ្យមានទីកន្លែងរស់នៅក្នុងត្រឹមត្រូវ គេផុតពីដៃជនកំណាចមួយចំនួនដែលតែងតែគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ទៅបំផ្លាញសត្វព្រៃ ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ឧកញ៉ា ទៀ វិចិត្រ បានបង្ហោះសារ ថា " ជីវិតមនុស្សមានឡើងមានចុះ ពេលឡើងកុំឆ្កួតវង្វេង ពេលចុះសូមកុំអស់សង្ឃឹម...៚ ទៀ វិចិត្រ"។

ទន្ទឹមនឹងនេះក៏មានបងប្អូនយើងជាច្រើន បង្ហាញការគាំទ្រ និងសាររបស់លោក ដែលបានបង្ហោះឡើង ព្រោះនេះគឺជាជីវិតពិតរបស់មនុស្សយើង ។ ដូចពាក្យចាស់តែនិយាយថា ពេលដែលរាសីយើងឡើង យើងធ្វើអ្វីក៏បាន ធ្វើអ្វី ក៏ល្អ តែនៅពេលដែលរាសីយើងចុះពេលណា ស្ទើរតែអ្វីៗទាំងអស់ក៏មានដែរ៕

ប្រភព៖ ទៀ វិចិត្រ