អរគុណចំពោះការលះលង់របស់ក្រុមគ្រូពេទ្យ! នៅព្រឹកនេះមានអ្នកជាសះស្បើយពីជំងឺកូវីដ ១៩ ម្នាក់ទៀតហើយ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានបញ្ជាក់ពីករណីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ម្នាក់ និងមិនមានករណីវិជ្ជមានកូវីដ-១៩ថ្មីឡើយ។ ចំនួនអ្នកជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១២៥នាក់ នៅក្នុងនោះមានស្រី៣៩នាក់ និងបុរស៨៦នាក់។
អ្នកជំងឺដែលបានជាសះស្បើយ គឺជាបុរសជនជាតិខ្មែរ-បារាំងអាយុ៣០ឆ្នាំ ធ្វើដំណើរមកពីប្រទេសបារាំង តាមជើងហោះហើរពីសាធារណរដ្ឋកូរ៉េ មកដល់កម្ពុជានៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។