សូមប្រុងប្រយ័ត្ន អ្នកបន្ទាយមានជ័យបាន ពុលស្រាថ្នាំសម្រួលសសៃ និងក្រពះ និង ស្រាថ្នាំចិនសែ បណ្តាលឲ្យពលរដ្ឋ ចំនួន៦នាក់ បានស្លា ប់ និង ៥នាក់ទៀតពុល...
-

បន្ទាយមានជ័យ ៖ របាយការណ៍បឋមរបស់សមត្ថកិច្ច និង អាជ្ញាធរបានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា នៅពាក់អាធ្រាត្រចូលថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២០ មាន៣ស្រុក/ក្រុង ក្នុងបន្ទាយមានជ័យ មានករណីពលរដ្ឋពុលស្រាថ្នាំសម្រួលសសៃ និងក្រពះ និង ស្រាថ្នាំចិនសែ បណ្តាលឲ្យពលរដ្ឋ ចំនួន៦នាក់ បានស្លាប់ និង ៥នាក់ទៀតពុល ដែរកំពុងសង្គ្រោះបន្ទាន់និងបន្សាបព្យាបាល ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណះអភិ បាលខេត្តបន្ទាយមានជ័យ ឲ្យដឹងថា ; សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានរាយការណ៍មកថា ពល រដ្ឋ៣នាក់ បានស្លា ប់ នៅ ក្នុងស្រុកម៉ាឡៃ២នាក់ទៀតនៅ ស្រុកមង្គលបូរី និង ពលរដ្ឋម្នាក់ ទៀតនៅក្រុងប៉ោយប៉ែត ក៏បានស្លា ប់ដែរ។

លោកបន្តថា ពលរដ្ឋរងគ្រោះបានពុលស្រាថ្នាំដូចខាងលើដែលច្រកក្នុងដបទឹកសុទ្ធ .រាងអង្គាញ់ៗចំណុះ១/៣នៃលីត្រ ។

ចំណែក លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរីឲ្យដឹងថា មកទល់ម៉ោង១១យប់ថ្ងៃទី៩ខែមិថុនា នេះ ប្រជាពលរដ្ឋផឹកស្រាប្រភេទនេះ២នាក់បានស្លា ប់ដែរ គឺនៅឃុំចំណោមម្នាក់ និងឃុំបន្ទាយនាង ម្នាក់ ។

ចំណែក លោកគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តមិត្ត ភាពកម្ពុជា ជប៉ុនមង្គលបូរីបានឲ្យដឹងថា យប់ ថ្ងៃ ដដែល កំពុងសង្រ្គោះ ប្រជាពលរដ្ឋពុលស្រា៥នាក់ ក្នុងនោះឃុំចំណោម ៣នាក់ និង ឃុំបន្ទាយ នាង ២នាក់ ពួកគេបានពិសាស្រាថ្នាំ ដូចខាងលើ កាលពី ល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៩។

លោកគ្រូពេទ្យ បាននិយាយបន្តថា ជនរង៥នាក់នោះកំពុងបន្តសង្គ្រោះបន្ទាន់ផងដែរ។

លោកវេជ្ជ បណ្ឌិត ឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យនិង មន្ត្រី ពាក់ ព័ន្ធចុះស្រាវជ្រារកមូលហេតុនៃការពុលខាងលើនេះផងដែរ៕ ប្រភព៖ សារព័ត៌មាន អប្សរា