ផ្អើលអស់មួយភូមិ ! ប្រជាពលរដ្ឋជាច្រើននាំគ្នាមកជីកយករ៉ែមាស នៅចំណុចជើងភ្នំមួយកន្លែង ស្ថិតក្នុងភូមិ...
-

ខេត្តព្រះសីហនុ ៖ នៅរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ប្រជាពលរដ្ឋជាច្រើនបានមកជីកយករ៉ែមាស នៅចំណុចជើងភ្នំមួយកន្លែង ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជុំវិញបញ្ហាខាងលើ មិនទាន់មានប្រជាពលរដ្ឋណាម្នាក់ អះអាងថាជារ៉ែមាសពិតប្រាកដនោះដែរ នេះគ្រាន់តែជាការសង្ស័យតែប៉ុណ្ណោះ ព្រោះមើលដុំនោះទៅមានពន្លឺផ្លែកៗ ក៏ពួកគាត់សន្និដ្ឋានថាជារ៉ែមាស តៗគ្នាទៅ។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះបាន ផ្អើលឆោឡោ តាំងពីព្រឹកមកម្លេះ ហើយរហូតមកដល់រសៀលនេះ ប្រជាពលរដ្ឋខ្លះក៏ទៅផ្ទះរៀងៗខ្លួន រីឯខ្លះទៀតនៅតែបន្តជីករកដ៏ដែល៕