ស្រុកខ្មែរណា កុំចេះតែហ៊ាន ! ឃាត់ខ្លួនជនបរទេសម្នាក់ ដែលបង្កការខូចខាតដោយចេតនា( បាញ់ថ្នាំ លើផ្លាកប៉ាណូ នឹងបង្កាន់ដៃស្ពានថ្មី) ...មានវិដេអូ
-

ក្រុងកំពត៖ នៅថ្ងៃ 12.06.2020 វេលាម៉ោង10ៈ00 នាទី កម្លាំងផ្នែកព្រហ្មទណ្ឌ នឹងកម្លាំងផ្នែកអន្តោប្រវេសន៍ បានឃាត់ខ្លួនជនបរទេសម្នាក់ ដែលបង្កការខូចខាតដោយចេតនា( បាញ់ថ្នាំ លើផ្លាកប៉ាណូ នឹងបង្កាន់ដៃស្ពានថ្មី) ស្ថិតនៅ ទ្វីខាងជើង សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត កើតឡើងកាលពីយប់ថ្ងៃទី10.06.2020 ឈានចូល ថ្ងៃទី11.06.2020វេលាម៉ោង01:00នាទី ។

យ៉ាងណាមិញជនង្ស័យឈ្មោះWILKINS RUBY PATRICIA ភេទស្រីសញ្ជាតិ អង់គ្លេស ថ្ងៃខែឆ្នាំកំណើត10.06.1992 កាន់លិខិតឆ្លងដែនលេខៈ576310364 ។ ជនសង្ស័យកំពុងកសាង សំណុំរឿង បន្តនីតិវិធីបញ្ជូន ។ (ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ) ៕


ប្រភព៖ រដ្ឋបាល ក្រុងកំពត