ពេលសមត្ថកិច្ចចាប់បាន លែងហ៊ានស្រែកហោកញ្ជ្រៀវ ម្នាក់ៗអង្គុយធ្វើមុខស្អុយ មើលមិនយល់
-

កំពង់ចាម​:​ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទី បន្ទាប់ពីទទួលបានពត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ កម្លាំង​ជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាស និងអាជ្ញាធរមូលដ្ឋាន​ និងមានការ​សម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបករណី លួចល្បែង ស៊ីសងខុសច្បាប់ ជល់មាន់​ និងអាប៉ោងដាក់ប្រាក់ នៅចំណុចភូមិស្វាយស្រណោះទី១ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម ។

ជាលទ្ធផលសមត្ថកិច្ចយើង​ បានបង្រ្កាបនិងធ្វេីការឃាត់ខ្លួនបានមុខសញ្ញាចំនួន១៤នាក់​និងដកហូតវត្ថុតាងរួមមាន៖

១-ទូរស័ទ្ទដៃចំនួន១០គ្រឿង

២-ម៉ូតូចំនួន៣៥គ្រឿង

៣-ចានអាប៉ោងចំនួន០១

​ ៤-កន្រ្តក់មាន់ចំនួន០៤

​ ៥-ផ្តិលជ័រចំនួន០១

​ ៦-ហាន់តោអាប៉ោង ចំនួន០១

​ ៧-មាន់ចំនួន០៤ក្បាល

​ ៨-កន្ធន់ជ័រចំនួន០១

​ ៩-ជញ្ចឹងថ្លឹងមាន់ចំនួន០១

​ ១០-ស្កុតរុំនិងខ្នាយដែកមួយចំនួន

​ ១១-កញ្ចក់បាំងមាន់ចំនួន០១

១២-ប្រាក់រៀលចំនួន៤,៥០០,០០០រៀល(បួនលានប្រាំសែនរៀល)

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម