អាណិតណាស់! មនុស្សមួយគ្រួសារ ផ្ទុកជំងឺ​ អេសដ៍ស្ទេីរទាំងអស់​ ធ្លាក់ខ្លួនឈឺរាំរ៉ៃ​ ស្គមស្គាំង​ ម្តាយក៏មានផ្ទុក​ ឪពុកពិការជេីងហេីយផ្ទុក​ជំងឺដែរ​ ថែមទាំងឆ្លងដល់កូនម្នាក់ទៀត​..មានវិដេអូ
-

ពិតជាគួរអាណិតខ្លាំងណាស់ ពេលបានឃើញបងស្រីម្នាក់ និងកូនៗ កំពុងតែជួបនូវការលំបាក និងខ្វះខាតស្បៀង សម្រាប់ហូបចុក និងគ្មានថវិការសម្រាប់ព្យាបាល​នោះទេ រាល់ថ្ងៃនឹងមានតែម្តាយម្នាក់នៅមើលថ្ងៃ។ ម្តាយប្អូនស្រីបានឲ្យដឹងថា រាល់ថ្ងៃនេះគាត់ដើររើសអេតចាយទៅលក់ ដើម្បីចិញ្ចឹមជីវិត ។ នៅក្នុងគ្រួសាររបស់គាត់ មានអ្នកឆ្លងជំងឺមានគាត់ ប្តីរបស់គាត់ កូន និងប្តី ព្រមនិងមានចៅក៏ឆ្លងជំងឺអេដស៍នេះដែរ។ រាល់ថ្ងៃនេះមានតែគាត់គេដែលត្រូវជ្រោងគ្រួសារ មើលថែទាំ កូន ហើយត្រូវចេញទៅអេតចាយយកលក់ដើម្បីចិញ្ចឹមជីវិត។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Rith T-smok បានបង្ហោះសារថា "មិនដាច់ចិត្តសោះពេលឃេីញអ្នកបែបនេះរវល់យ៉ាងក៏ប្រឹងឆ្លៀតទៅជួយអ្នកដែរ​ មួយគ្រួសារផ្ទុកជំងឺ​ អេសដ៍ស្ទេីរទាំងអស់​ ធ្លាក់ខ្លួនឈឺរាំរ៉ៃ​ ស្គមស្គាំង​ ម្តាយក៏មានផ្ទុក​ ឪពុកពិការជេីងហេីយផ្ទុក​ជំងឺដែរ​ ថែមទាំងឆ្លងដល់កូនម្នាក់ទៀត​ ប្រកបរបរដេីររេីសអេតចាយនៅក្នុងក្រុងកំពង់ចាម​ ខេត្តកំពង់ចាម​ អាសូរអ្នកណាស់​ កុំសប្បាយភ្លេចខ្លួនពេលធ្លាក់ខ្លួនឈឺលំបាកខ្លួនឯងហេីយត្រូវនាំទុកដល់កូនៗ ដែលគ្នាមិនដឹងអ្វីសោះត្រូវមកទទួលរងគ្រោះបែបនេះ​ សង្ឃឹមថាបងប្អូនសប្បុរសជននឹងមានក្តីអាណិតដល់គ្រួសារមួយនេះ​ នឹងជួយពួកគាត់ខ្លួនមិនថាសំភារះឬថវិការតាមអ្វីដែរអាចជួយបាន​ អាចសួរពត៌មានលំអិតបាន​ 0976667575. អរគុណ??? 13.06.2020"។

មានវិដេអូ៖


ប្រភព៖ Rith T-smok