កំពង់ស្ពឺ ÷ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤:៤៥ នាទី លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ បញ្ជាឲ្យ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកវរសេនីយ៍ឯក ហេង សំរេច នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះត្រួតពិនិត្យស្រាវជ្រាវរកស្រាថ្នាំចិនសែ ដែលមាន ម៉ាក «តាំងគួយ»នៅតាមដេប៉ូចែកចាយ ទីផ្សារទូទាំងខេត្ដកំពង់ស្ពឺ ។

យោងតាមការប្រកាសក្រសួងសុខាភិបាលក្រោយហេតុការណ៍ស្លា ប់មនុស្សនៅខេត្ដបន្ទាយមានជ័យ ដែលបង្កឡេីងដោយស្រាថ្នាំចិនសែម៉ាកតាំងគួយជាប្រភេទស្រាថ្នាំដែល មានសារធាតុផ្សំ មេតាណុលកម្រិតខ្ពស់ ដែលធ្វើអោយមានផលប៉ះពាល់ខ្លាំងដល់សុខភាពអ្នកហូប និងឈានទៅដល់ការបាត់បង់អាយុជីវិត។ ស្រាថ្នាំចិនសែតាំងគួយ (លើសំបកដបស្រា មានសរសេរអក្សរដាក់ថា ប៉ូវកម្លាំង សម្រួលសរសៃ និងក្រពះ)។

ជាក់ស្ដែង នៅស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមនុស្សដែលហូបស្រាថ្នាំចិនសែ «តាំងគួយ» រួចបណ្ដាលឲ្យស្លា ប់មានចំនួន ៧នាក់ និងមានមនុស្សមួយចំនួនទៀតកំពុងតែសង្រ្គោះបន្ទាន់ ។ក្រោយលទ្ធផលនៃការរកឃេីញនូវសារធាតុផ្សំផលិតស្រាថ្នាំចិនសែ តាំងគួយ នេះទេីបក្រសួងបានប្រកាសអោយគ្រប់ទីកន្លែងដេប៉ូចែកចាយលក់ស្រាម៉ាក តាំងគួយ ទាំងអស់បញ្ឍប់ការលក់អោយអតិថិជននិងត្រូវសហការជាមួយសមត្ថកិច្ចជំនាញ ប្រគល់ស្រាទាំងនោះយកមករក្សាទុកដេីម្បីត្រួតពិនិត្យ ក្នុងករណីម្ចាស់ដេប៉ូ ចែកចាយទាំងនោះនៅតែបន្ដលក់ស្រាថ្នាំនេះអោយទៅអ្នកទិញ គឺអាចនិងមានចំណាត់ការផ្លូវច្បាប់ ។

បច្ចុប្បន្ននៅទូទាំងខេត្ដកំពង់ស្ពឺ កំលាំងនគរបាល និងអាជ្ញាធរបានបន្ដចុះសហការផ្សព្វផ្សាយស្រាវជ្រាវបន្ដទៀត ៕






ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ