ដូចដែលបងប្អូនបានជ្រាបហើយថា កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ប្អូនប្រុសម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាតារា Tik Tok ដ៏ល្បីឈ្មោះ បានស្លា ប់បាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ជាហេតុធ្វើឲ្យមហាជន និង មិត្តភក្តិពិតជាមានការសោកស្តាយ និងរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីបានដឹងដំណឹងមួយនេះ ។

ជាមួយគ្នានោះផងដែរ តារាចម្រៀង និងសម្តែង និងជាអតីត បេក្ខភាព X factor Cambodia កញ្ញា លាង ចាន់ឡា ពិតជាមានអារម្មណ៍សោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ដែលបានដឹងដំណឹងពីការស្លា ប់បាត់បង់ជីវិតរបស់ លោក ចាន់ សម្បត្តិរតនផ្កាយ ទាំងវ័យក្មេងបែបនេះ។

នៅក្នុងគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះ បានបង្ហោះសារឲ្យដឹងថា"មិនគួរអោយជឿទេលឿនពេកហើយ ទើបលេងជាមួយញុំយប់មិញសោះ ក្រោកឡើងផ្កាយ ក្រោកមកយាយលេងជាមួយញុំទៀត??ដឹងទេថាគេនឹកផ្កាយច្រើនណាស់??ចានសម្បត្តិ រតនផ្កាយ "។










