គំរូបល្អ Challenge យកសម្រាមចុះពីភ្នំ! បុរស២នាក់ បានប្រមូលសម្រាមពីលើភ្នំខ្នងផ្សារ ចុះមកក្រោមរាប់រយគីឡូ យកទៅបោះចោល...មានវិដេអូ
-

ខ្នងផ្សារដែលជាកន្លែងដើរលេងកម្សន្តមួយ ហើយក៏ជាកន្លែងដ៏ត្រជាក់ជាប់ចិត្ត ព្រោះតែនៅលើភ្នំមានទេសភាពស្រស់ស្អាត គួរឲ្យចង់គយគន់ និងចង់ទៅបោះតង់គេង លំហែរកាយ មើលទេសភាពពីលើកំពូលភ្នំ ។ នាពេលបច្ចុប្បន្ន គេសង្កេតឃើញមានបងប្អូនជាច្រើនសម្រុកទៅដើរលេងនៅលើភ្នំខ្នងផ្សារ។ 

បន្ទាប់ពីមានបងប្អូនជាច្រើន បានទៅលេងកម្សាន្ត រួចអ្វីដែលគួរឲ្យហួសចិត្តបំផុតនោះ គឺជាដដែលៗ នោះគឺសម្រាម។ ខ្នងផ្សារ ដែលជាកន្លែងស្រស់ស្អាត និងមានទេសភាពដ៏ស្រស់ត្រកាល បែរជាកន្លែងដែលមានសម្រាម ជាច្រើន នេះបើយើងតាមការបង្ហោះសាររូបភាពរបស់បងប្រុសម្នាក់ ដែលគាត់ពិតជានឹកគិតមិនដល់ថា កន្លែងដ៏ស្រស់ស្អាត ដែលល្អបែបនេះ បែបជាជួបនឹងរឿងមិននឹកស្មានទៅវិញ។

ដោយឡែកបន្ទាប់ពីបានឃើញសម្រាម មានដប មានប្លាស្ទិក ដែលជាស្នាដៃរបស់បងប្អូនមុនទៅលេង ហើយបានបន្សល់ទុក ដោយគ្មានសណ្តាប់ធ្នាប់ នោះ ពួកគាត់ដែលបានឡើងទៅលេងលើភ្នំនោះ ក៏បានធ្វើការប្រមែលប្រមូលសំរាម ចុះមកវិញ ជាមួយពាក្យមួយឃ្លាថា "ជំហានទី១ នៅខ្នងផ្សារ ខ្ញុំគ្មានពាក្យអ្វីត្រូវនិយាយទេ​ គឺមានតែការសម្អាតប៉ុណ្ណោះ Challenge យកសម្រាមចុះពីភ្នំ ?"។

ក្រោយពីបានឃើញទង្វើរ ដ៏មានទឹកចិត្តរបស់ពួកគាត់ហើយនោះ ក៏ត្រូវបានមហាជន ជាច្រើន កោតសរសើរទឹកចិត្តរបស់ពួកគាត់ ដែលបានសម្អាត ដោយមិនមើលរំលងនោះឡើយ។ ពួកគាត់បានយកសម្រាមទាំងអស់នោះមកវិញ ដើម្បីជាការប្រែទេសភាពឲ្យបានល្អប្រសើរវិញ៕

មានវិដេអូ៖


ប្រភព៖ Chounchan Rita