តម្លៃប្រេងសាំង បានឡើងថ្លៃបន្តិច ចាប់ថ្ងៃទី១៦ ដល់៣០ ខែមិថុនា ដោយលក់ក្នុងតម្លៃ...
-

ក្រសួងពាណិជ្ជកម្មសូមជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យបានជ្រាបថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈ ពីថ្ងៃទី១៦ ដល់៣០ ខែមិថុនា នឹងត្រូវលក់ក្នុងតម្លៃ៣ ,០១០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និង២, ៧៧៤រៀលក្នុងមួយលីត្រ សម្រាប់សាំងម៉ាស៊ូត។

ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមាការរួមចំណែកពីក្រុមហ៊ុន ចែកចាយប្រេងឥន្ធនៈ នៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជា ចំនួន៤សេនដុល្លារក្នុងមួយលីត្រ។

ដូចនេះថ្លៃលក់រាយប្រេងឥន្ធនៈ​សម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១៦ ដល់៣០ ខែមិថុនា ឆ្នាំ២០២០ នឹងចុះមក២ ៨៥០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និង ២៦០០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។