នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានបង្ហោះសារថា "បងប្អូនជួយគិតខ្ញុំផង ?? ក្រុមការងារមកប្រាប់ថា យប់មិញឃើញសុខាគាត់ឡាយlive សុំទោសខ្ញុំ .. ហុឺ...! មួយជីវិតមិនដែលយកអ្នកណាជាសត្រូវខ្ញុំទេ ទោះបីបើអ្នកមួយចំនួនខ្ញុំដឹងថាធ្លាប់ធ្វើខុសលើខ្ញុំក៏ដោយ..! តែទង្វើមួយនេះគឺគាត់ធ្វើអោយខ្ញុំឈឺចាប់ណាស់ គឺឈឺលើសពីឆ្កួតឈា មទៅទៀត ! អ្នកខ្លះគាត់មិនដឹងថាខ្ញុំឈឺចាប់បែបណាទេ តែមានតែក្រុមការងារខ្ញុំទេដែលដឹងពីការឈឹចាប់របស់ខ្ញុំ សូម្បីតែការឡាយក៏ខ្ញុំមិនឡាយផង ព្រោះមិនដឹងឡាយនិយាយថាម៉េច ? ។

បើប្អូនដឹងខុសហើយបងមិនប្រកាន់ប្អូនទេ តែបើមានអ្នកណាគេជាមនុស្សល្អមកជួយប្អូន ប្អូនកុំធ្វើអោយគេឈឺចាប់ដូចបង ពេលនេះបងកំពុងព្យាបាលដំប៉ៅផ្លូវចិត្តរបស់បងគឺវាឈឺជាងដំប៉ៅផ្លូវកាយទៀត.? ដំប៉ៅមួយនេះបើជាក៏មានរយៈពេលយូហើយក៏មិនអាចបាត់ស្លាកស្នាមបានដែរ ។

រឿងកន្លងហួសអោយវាហួសទៅចុះចាប់ទុកថា ជាមេរៀន ចាប់ទុកថាបងជាគ្រូ ឬជាបង ជាឳពុកម្តាយចុះ បងមិនប្រកាន់ទេ .. បើប្អូនចេះកែហើយ ត្រូវចេះកែអោយក្លាយជាមនុស្សល្អ សំរាប់សង្គមជាតិ កុំនិយាយពាក្យអាអាភាស កុំអំនួត កុំប្រហើន កុំក្អាងក្អាង និយាយស្តីអោយមានសិលធម៌ក្នុងខ្លួន កុំភ្លេចកំណើតដើម ធ្វើជាមនុស្សត្រូវសាងអំពើល្អអោយបានច្រើន ហើយត្រូវមានគុណធម៌ក្នុងខ្លួន ។ អំពើល្អមិនសាបសូន្យ ?❤️???"។


ប្រភព៖ អុឹម ជីវ៉ា