សូមចូលរួមរំលែកទុក្ខ និងជួយស៊ែរផ្តាំតគ្នាផង យុវជនម្នាក់នេះចូលចិត្តផឹកភេសជ្ជៈមានជាតិផ្អែម និងមេស្ករ បណ្តាលឲ្យកើតជំងឺទាំងនេះ រហូតដល់បាត់បង់ជីវិត
ហ្វេសប៊ុក ៖ នៅកាលពីពេលថ្មីៗនេះមានការចែករំលែកជាច្រើននៅលើបណ្តាញសង្គហ្វេសប៊ុក អំពីការទទួលមរណៈភាពរបស់យុវជនម្នាក់ ដែលចូលចិត្តផឹកភេសជ្ជៈមានជាតិផ្អែម និងមេស្ករ ។

នេះបើយោងទៅតាមការផុសនិងបញ្ចាក់ច្បាស់ៗពីសំណាក់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា « Long Loyman » ដោយគណនីហ្វេសប៊ុកនេះបានធ្វើការផុសដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖ « ជូនដំណេីរចុងក្រោយ RIP សូមទៅឲ្យបានសុខប្អូនប្រុស។ ស្លា ប់ដោយសារជំងឺខ្សោយក្រលៀន តំរងនោម ទឹកនោមប្រៃ ។ មូលហេតុជំងឺ: ផឹកភេសជ្ជៈមានជាតិផ្អែម និងមេស្ករ » ។

ដូច្នេះហើយសូមបងប្អូនទាំងអស់គ្នាមេត្តាកាត់បន្ថយការទទួលទានភេសជ្ជៈដែលមានជាតិស្ករផ្អែមខ្លាំង ជាពិសេសកូនៗរបស់បងប្អូន ដើម្បីកុំឲ្យមានជំងឺដូចយុវជនដែលបានទទួលមរណៈភាពខាងលើនេះ ៕ សូមអរគុណ

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។