លោកឧកញ៉ា ទៀ​ វិចិត្រ៖ ល្អពេក ត្រង់ពេក ស្រលាញ់ពេក ច្រើនតែត្រូវគេ ក្បត់ និង បោកប្រាស់
-

លោកឧកញ៉ា ទៀ​ វិចិត្រ ដែលពុកម៉ែបងប្អូនស្គាល់ និងគោរពស្រលាញ់ លើរូបលោក ដោយសារតែទង្វើរដ៏ល្អរបស់លោក និងក្រុមគ្រួសារ បានជួយដល់ជនទីទាល់ក្រ និងជនមានការលំបាក ពិសេសគឺលោកបានជួយដល់លោកយាយ លោកតា កំពុងតែលក់ដូរ នៅតាមផ្លូវ ។

ជាក់ស្តែងលោក បានធ្វើឲ្យមហាជន ​មានទំនុកចិត្ត ចំពោះរូបលោក និងក្រុមគ្រួសាររបស់លោក ជាខ្លាំង ។ ទង្វើរដ៏ល្អ ភាពស្មោះត្រង់ ការគោរពស្រលាញ់ ចំពោះជនទីទាល់ក្រ ។ ក្រៅពីបានជួយដល់លោកយាយចាស់ ជរាហើយនោះ លោកក៏ជាអ្នកអភិរក្សសត្វព្រៃ យ៉ាងសកម្មផងដែរ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក បានបង្ហោះសារថា "ល្អពេក ត្រង់ពេក ស្រលាញ់ពេក ច្រើនតែត្រូវគេ ក្បត់ និង បោកប្រាស់...៚ ទៀ វិចិត្រ"។

ប្រភព៖ លោកឧកញ៉ា ទៀ​ វិចិត្រ