នោះវីវរហើយ! លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រី​បង្កើតរបស់សម្តេចតេជោ ហ៊ុន សែន សម្រេចដាក់បណ្តឹង តារាចំរៀងអ្នកនាង ម៉េង កែវពេជ្ជតា ពីបទ...
-

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា លោកជំទាវ ហ៊ុន ស៊ីណាត ជាប្អូនស្រី​របស់សម្តេច តេជោហ៊ុន សែន  បានសម្រេចចិត្តប្តឹងតារាចម្រៀងដ៏ល្បីឈ្មោះ អ្នកនាង ម៉េង កែវពេជ្ជតា ទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ ពី"បរិហាកេរ្តិជាសាធារណៈ និងញុះញង់អោយមានការរើសអើង"។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក ឈ្មោះ សិល្បករកម្ពុជា បានបង្ហោះសារថា "នៅថ្ងៃនេះ លោកជំទាវ ហ៊ុន សុីណាត សំរេចដាក់បណ្តឹង តារាចំរៀងអ្នកនាង ម៉េង កែវពេជ្ជតា ពីបទ "បរិហាកេរ្តិជាសាធារណៈ និងញុះញង់អោយមានការរើសអើង" ដែលការដាក់ពាក្យបណ្តឹងនេះគឺបានមកដល់ដៃព្រះរាជអជ្ញានៃសាលាដំបូង រាជធានីភ្នំពេញហើយ ។ ជូនដំណឹងដោយលោក អុឹម ជីវ៉ា"។

បើយោងតាមពាក្យបណ្តឹងបានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឈ្មោះម៉េង កែវពេជ្ជតា ដែលបានប្រើប្រាស់ ហ្វេសប៊ុក Page Meng Keo Pichenda - ពេជ្ជតា។ បានបង្ហោះក្នុងគណនីហ្វេសប៊ុកដោយបាននិយាយ "បរិហាកេរ្តិ៍ជាសាធារណៈ" និងករណី"ញុះញង់ឲ្យមានការរើសអើង" ដូចជា៖

១. មនុស្សចាស់អីអញ្ចឹង???ជួយគិតមើល! អាក្មេងនេះជាក្មេងពាលតែងតែជេរបញ្ចោរប្រមា ថថ្នាក់ដឹកនាំ និងរដ្ឋាភិបាលខ្មែរកប់ៗមាត់ តែបែរជាមីជំទាវនេះសេ ពគប់ជាមួយទៅវិញ តើព្រោះអ្វី? ក្បត់? ឬ ប្រយោជន៍អាថ៍កំបាំងណាមួយ? ហើយក្រែងមីងជំទាវនេះជាដៃគូមីង ហ៊ុន ស៊ីណាត? តើរឿងនេះមីជំទាវ ស៊ីណាតលោកដឹងទេ?

២.សូមបញ្ជាក់ៈ មិនមែនខ្ញុំតបជាមួយពួកក្បត់នេះទេ តែខ្ញុំកំពុងប្រមូលអ្វីដែលជាការបំពានរបស់ពួកគេមកលើខ្ញុំ ដើម្បទុកជាភស្តុតាង ព្រោះមុននេះ ជំទាវស៊ីណាត​ បានសុំឲ្យខ្ញុំលើកលែងហើយ ឲ្យខ្ញុំឈប់និយាយបានន័យថាគាត់ក៏មិនចង់មានរឿងដូច្នេះ បើគាត់អ្នកសុំ តែបែរជាគូរកនគាត់គឺយាយបូរីនេះបែរជាខំស៊ែរតែរឿងអាក្រក់ចោទ និងសំអុយឈ្មោះខ្ញុំមកផុសដូច្នេះ បានន័យថាគាត់បំពានសំដីជំទាវស៊ីណាត។ សូមបងប្អូនជ្រាបនិងកុំបន្ទោសថាខ្ញុំមិនព្រមចប់។


ប្រភព៖ សិល្បករកម្ពុជា