ប្រពៃណាស់! តារាហ្វេសប៊ុក អ្នកនាង Love Riya បានជួបនិង ជូនថវិការបន្តិចបន្តួចដល់ តារាសម្តែងជើងចាស់ អ៊ុំ សក្ខណា...
-

តារាហ្វេសប៊ុក អ្នកនាង Love Riya ដែលជាស្រ្តីដ៏ស្រស់ម្នាក់ ត្រូវបានមហាជនជាច្រើនកោតសរសើរ ពីរូបសម្រស់ និងជាស្រ្តីម្នាក់ ដែលពូកែនៅក្នុងការលក់អនឡាញ ដ៏ជោគជ័យម្នាក់នោះ ពេលនេះ អ្នកនាង បានជួបជាមួយនឹងតារាសម្តែងជើងចាស់ អ្នកស្រី អ៊ុំ សក្ខណា ហៅ ម៉ែនឿនហើយនៅថ្ងៃនេះ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង Love Riya បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះថា "ចែករំលែកដល់ម៉ាក់មីងដែលជាសិល្បះករជើងចាស់ដែរកំពុងជួបទុក្ខលំបាក នាងខ្ញុំlove Riyaក៏បានជួយជាថិវិការបន្តិចបន្តួចដល់ម៉ាក់មីងផងដែល ជូនពរម៉ាក់មីងមានសុខភាពល្អ???"។

គ្រាន់តែបានឃើញទង្វើរល្អបែបនេះ ហ្វេនៗ និងមិត្តតាមបណ្តាញសង្គមហ្វេសប៊ុក មានការកោតសរសើរ ពីទឹកចិត្តរបស់អ្នកនាង ជាខ្លាំង និងមានតែពាក្យអរគុណចំពោះការជួយដល់អ្នកមីង ខណៈពេលដែលគាត់កំពុងតែជួបនូវការលំបាក៕

ប្រភព៖ Love Riya