តារាចម្រៀងម៉េង កែវពេជ្ជតា ប្រកាសថានឹងការពារកិត្តិយសខ្លួនឲ្យបាន បន្ទាប់ពី លោកជំទាវ ហ៊ុន ស៊ីណាត ដាក់ពាក្យប្តឹង កាលពីថ្ងៃម្សិលមិញ
-

កាលពីថ្ងៃម្សិលមិញនេះ លោក ជំទាវ ហ៊ុន ស៊ីណាត បានសម្រេចចិត្តដាក់ពាក្យប្តឹង អ្នកនាង ម៉េង កែវពេជ្ជតា ពាក់ព័ន្ធនឹង២ករណី ទី១. បរិហាកេរ្តិ៍ជាសាធារណៈ" និង ទី២ "ញុះញុងឲ្យមានការរើសអើង"។

បន្ទាប់ពីបានទទួលដំណឹងមួយនេះ ស្រាប់តែអ្នកនាងម៉េង កែវពេជ្ជតា បានបង្ហោះសារតបទៅវិញថា "ក្មួយពិតជាមានកិត្តិយសណាស់​ ដែលមីងធ្វេីបែបនេះ​ អរគុណមីង​ ។ ការពិត​ តាំងពីដំបូងខ្ញុំមិនដែល​បានយកឈ្មោះគាត់មកនិយាយសូម្បីបន្តិចទោះបីដឹងថាគាត់ធ្លាប់គិតខុសមកលេីខ្ញុំក៏ដោយ​ ព្រោះខ្ញុំនៅផ្តល់កិត្តិយសអោយគាត់​ និងពិសេស​មិនចង់អោយឈ្មោះគាត់នេះ​ ទៅប៉ះពាល់ដល់ចាស់ទុំសាច់ញាតិល្អៗផ្សេងទៀតដែលលោកមិនពាក់ព័ន្ធ​ ។ ប៉ុន្តែបែរជាគាត់លោតកញ្ឆេងបែបនេះ​ទៅវិញ ។ តេីគាត់សំ​អាងអ្វីមកប្តឹងផ្តល់​ ? ត្រឹមហេតុផលប៉ុណ្ណេះ​ឬ​ ? តេីសមនឹងប្តឹងដែរទេ​ ?

សូមមេីលសំណៅដេីមរបស់ខ្ញុំ​ ដែលភ្ជាប់មកជាមួយខាងក្រោមនេះ​ ។

សូមបញ្ជាក់ថា​ ខ្ញុំចាប់បានភស្តុតាងដែលយាយ​ ហង្ស​ បូរី​ និងនាងប្រធានសមាគមសិល្បៈមានទំនាក់ទំនងល្អជាមួយនឹងអារាជបុត្រអាសូរ្យកាយ​ និងបានខ្ចីដៃអាសូរ្យកាយនេះមកជេរបញ្ចោរខ្ញុំយ៉ាងកប់ៗមាត់ជំនួសពួកគេវិញ​ ហេីយគេចាំសេីច​ និងចូលទៅគាំទ្រយ៉ាងពេញចិត្ត​ ។​ ឈ្មោះរាជបុត្រអាសូរ្យកាយម្នាក់នេះធ្លាប់បានជេរប្រមាថថ្នាក់ដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា​ និងថ្នាក់ដឹកនាំល្អៗដទៃទៀតជាច្រេីនយ៉ាងអសុរសដាច់សាច់​ គ្មានកន្លែងណាអាចទទួលយកបាន​ តែបែរជាយាយហង្ស​ បូរី​ និងនាងប្រធានសមាគមសិល្បៈរូបនេះមានភាពស្និទ្ធស្នាលនឹងគ្នាចាក់ទឹកមិនលិចទៅវិញ​ តេីមិនអោយខ្ញុំឆ្ងល់ទេឬ​ ?​ សូមបងប្អូនពិចារណា​ តេីត្រង់ណាដែលខ្ញុំចោទអ្នកមីងសុីណាត​​ ? តេីខ្ញុំចោទគាត់ឬខ្ញុំសួរ​ ? តេីខ្ញុំចោទគាត់​ ឬ​គាត់រេីសដាក់ខ្លួនខ្លួនឯង​ ? តេីគាត់ធ្វេីនេះព្រោះចង់ប្រាប់ថាគាត់អាចធ្វេីបាបនរណាក៏បាន​ ? គាត់កំពុងធ្វេីអោយ​សង្គមដែលមានភាពស្ងប់សុខ​ ក្លាយទៅជាចលាចលដោយសារគាត់​មែនទេ​ ?

មិនអីទេខ្ញុំនឹងទៅបំភ្លឺ ខ្ញុំមិនខ្លាចទេ​ ព្រោះការពិតនៅនឹងខ្ញុំ​ ប៉ុន្តែខ្ញុំសូមប្រកាសថា​ពេជ្ជតានឹងការពារកិត្តិយសខ្លួនអោយបានទោះទៅដល់ណា​ ហេីយគ្មានហេតុផលអ្វីដែល​ពេជ្ជតា​ត្រូវទទួលទោសដ៏អយុត្តិធម៌បែបនេះជាដាច់ខាត​ !

សូមអរគុណសម្រាប់ក្តីស្រលាញ់​ និងបារម្ភអំពីបងប្អូូនទស្សនិកជន​ សូមបងប្អូនរក្សាចិត្តសិន​ ខ្ញុំជឿជាក់ថា​ អំណាចមិនមែនជាកត្តាជោគជ័យក្នុងប្រទេសដែលប្រេីច្បាប់នេះទេ​ ខ្ញុំជឿថាយុត្តិធម៌ត្រូវតែមានសម្រាប់ខ្ញុំ​ ! ! !"។

ប្រភព៖ Meng Keo Pichenda - ពេជ្ជតា