បើយោងតាមផេកផ្លូវការរបស់ ទៅលេងបន្ទាយស្រី សូមបងប្អូនជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីបង្កើនប្រាក់ចំណូល លើកកំពស់ដល់ប្រជាកសិករខ្មែរផងដែរ ។

នៅក្នុងគណនីហ្វេសប៊ុកបានឲ្យដឹងថា «ផ្លែលម៉ើបន្ទាយស្រី»
“លម៉ើ”ចំនួនជិត ៣០០ដើម ត្រូវបានដាំនៅលើផ្ទៃដីនៃចំការមួយកន្លែង ដែលស្ថិតនៅក្នុងភូមិស្គន់។ វាជាឆ្នាំដំបូងក្នុងការប្រមូលភោគផល ដែលមានរយះពេលដាំ ៣ឆ្នាំ ហើយប្រជាជនមួយចំនួន ក៏បានទៅលេងដល់ចំការនេះផងដែរ ។

លម៉ើ គឺជាប្រភេទផ្លៃឈើមួយដែលមានរសជាតិផ្អែមឆ្ងាញ់ អាចជួយសម្រួល ដំណើរការរំលាយអាហារបានល្អ។ វាត្រូវបានគេចាត់ទុកថា ជាផ្លៃដែលមានប្រយោជន៍ក្នុងការការពារមហារីកពោះវៀន។ ដូចគ្នានេះផងដែរ វាអាចបង្កើនកម្រិតថាមពលរបស់អ្នក ក្នុងរយៈពេលកន្លះម៉ោងបន្ទាប់ពីញាំវារួច ។

ហើយវាក៏មានអត្ថប្រយោជន៏ល្អៗជាច្រើនផ្សេងទៀតដល់សុខភាព ។ គាំទ្រផលិតផលកសិកម្មក្នុងស្រុក ក៏ដូចជាបានជួយបង្កើនការលើកកំពស់ដល់ប្រជាកសិករខ្មែរផងដែរ ។ ទីតាំង : ភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។





















ប្រភព៖ ទៅលេងបន្ទាយស្រី