ទុក្ខធំ ! តារាចម្រៀងរ៉េប លោក ជី ដេវីដ ត្រូវជនមិនស្គាល់មុខ គំ រា ម ស ម្លា ប់ ដុ ត ហាងរបស់លោកចោល...(មានវិដេអូ)
-

ភ្នំពេញ៖ ប្រិយមិត្តជាទីមេត្រី នៅមុននេះបន្តិចគណនីហ្វេសប៊ុកដែលមានឈ្មោះថា« Ngoun Chan Davith» បានធ្វើការបង្ហោះរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា ៖ « នេះគឺជា វីដេអូ កាលពីថ្ងៃទី ១ និង ថ្ងៃ ទី៥ ខែ មិថុនា ។

កាលពីថ្ងៃទីមួយ មិថុនា មានជនមិនស្គាល់មុខ ជិះម៉ូតូ អាគុប មកដល់ហាងរបស់ខ្ញុំ ( DIT-WAY ) បានចូលមកក្នុងហើយសួររកខ្ញុំដោយក្នុងដៃ ប្រដា ប់ដោយដុំ ថ្ម និង ពាក្យគំ រា ម កំ ហែ ង ច ង់ ស ម្លា ប់ ។

នៅថ្ងៃទី ៥ ខែ មិថុនា ជនដដែលនោះក៏មកម្តងទៀតដើម្បីចា ក់សាំ ង ដុ ត ហាងរបស់ខ្ញុំតែម្តងដូចក្នុងវីដេអូ ខាងក្រោមជាការបញ្ជាក់ ។

ដោយមិនចង់មានភាពភ្ញាក់ផ្អើលក្នុង Facebook ក៏មិន live មិន post ដោយខ្ញុំបាទសម្រេចដាក់ពាក្យបណ្តឹងនៅថ្ងៃទី ៦ ខែមិថុនា ដោយការមកលើកដំបូងជន នោះរូបខ្ញុំផ្ទាល់គិតថាក្រែងជាការច្រឡំឬ មនុស្ស សតិមិនគ្រប់ តែបន្តរដល់ការដុតហាងទើបខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងដោយគិតថាជនដៃដល់មិនមែនជាមនុស្សមិនគ្រប់ទឹកនោះទេ ( ដោយសំអាងថាជន ដៃ ដ ល់នោះ បានប្រើឈ្មោះ អតីតអ្នករាំ របស់ខ្ញុំ ដោយមកលើទីមួយ ប្រាប់ថា ឈ្មោះ សី និង លើកទីពី ពេលម កដុ តហា ង ប្រាប់សន្តិសុខថាឈ្មោះ ដុន ) ដោយការដាក់ពាក្យបណ្តឹងរហូតមកដល់ថ្ងៃនេះមិនទាន់បានដំណឹង ទើបខ្ញុំសម្រេចចិត្ត បង្ហោះដើម្បីជ្រាបជាដំណឹងដល់បងប្អូន និង កិច្ចកាពារខ្លួនរបស់ខ្ញុំផ្ទាល់ផងដែរ ។

ដោយហេតុនេះខ្ញុំសង្ឃឹមថាជនដៃ ដល់នឹងរត់មិនរួចពីសំណាញ់ផ្លូវច្បាប់ សូមច្បាប់ជួយ ជាពិសេស បើសិនពិជាមានអ្នកនៅពីក្រោយខ្នងរឿងនេះមែន ខ្ញុំសង្ឃឹមថាជននោះមិនអាចដេក គងទាក់ខ្លាបើកម៉ាសុីនត្រជាក់បានតទៅទៀតចុះ ។

សូមទទួលយកដោយក្តីគោរព និង ក្តីរំពឹង ពី ខ្ញុំបាទ ងួន ចាន់ ដាវីត ? » ៕