សូមអង្ករហូបផង! លោកតា អាយុ៨០ឆ្នាំ ឡើងត្នោត កៀបយកទឹកត្នោតលក់ ដើម្បីចិញ្ចឹមភរិយាកំសត់...
ស៊ីហៀង
-

ជីវិតដ៏កំសត់របស់លោកតាក្រីក្រម្នាក់ ខំប្រឹងធ្វើការ ឡើងត្នោតយកទឹកត្នោតមកលក់ ដើម្បីចិញ្ចឹមជីវិត រស់នៅក្នុងខ្នមកំសត់ របស់លោកតា​។ លោកតា អាយុ៨០ឆ្នាំ ខំប្រឹងតស៊ូ ឡើងត្នោត ទាំងវ័យចំណាស់ ចិញ្ចឹមភរិយាកំសត់ម្នាក់ របស់លោកតា ព្រោះតែលោកតាគ្មានកូនចៅ ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Youth Save Cambodian បានបង្ហោះសារពីជីវិតដ៏កំសត់របស់លោកតា កំសត់ និងលោកយាយកំសត់ដែលរស់នៅក្នុងខ្ទមជរា ។ ជាក់ស្តែងនៅក្នុងនោះបានបង្ហោះសារថា "តាយាយ ចាស់ ជរា អាយុ 80ឆ្នាំ អត់កូនចៅ ខំប្រឹង ត្រដាបត្រដួស ទាំងកម្លាំង ខ្សោយ ខំប្រឹង ឡើង ដើមត្នោត ត្រងទឹកត្នោត លក់ យកលុយ ចិញ្ចឹមជីវិត? សូមសប្បុរសជនជួយអង្ករស្បៀងគាត់បន្តិចបន្តួចតាមសទ្ធា?គាត់នៅ រលាប្អៀរខេត្តកំពង់ឆ្នាំង. ?093633500 17.6.2020"។

ជីវិតដល់កំសត់មួយនេះ បានធ្វើឲ្យមហាជនពិតជាមានអារម្មណ៍អាណិត និងខ្លោចចិត្តបំផុត ពេលបានឃើញលោកតាឡើងត្នោតទាំងវ័យចំណាស់ គ្មានកូនចៅហើយ ត្រូវមកប្រើជីវិតដែលមានគ្រោះថ្នាក់បែបនេះទៀត ពិតជាគួរសង្វែកណាស់៕

ប្រភព​៖ Youth Save Cambodian