ក្មួយបង្កើតរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានស្លា ប់បាត់ទៅហើយពេលបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែ...
-

ភ្នំពេញ ៖ លោក ឈិន បូរី ដែលត្រូវបានគេស្គាល់ជាម្ចាស់លក់គ្រឿងសំណង់ឈិន បូរី ត្រូវជាក្មួយបង្កើតរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានស្លា ប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ដោយសារគាំង​បេះដូង ។

យ៉ាងណាមិញជនរងគ្រោះត្រូវបានគេស្គាល់ថាជាថៅកែហាងលក់គ្រឿងសំណង់ឈិន បូរី មានអាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ១៥១ ផ្លូវលេខ៥៣BT ក្រុមទី២ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ទន្ទឹមនិងនេះដែរ បើយោងទៅតាមការបញ្ចាក់ពីសំណាក់ឧកញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ជាគ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេញ បានឱ្យ​ដឹងថា ជនរងគ្រោះបានប្រើប្រាស់ សា រ ធា តុ ញៀ ន (ប្រភេទ មេ តំ ហ្វេ តា មី ន) ទើបបណ្ដាលឱ្យ​ គាំ ងបេះ ដូងយ៉ាងដូច្នេះ ។

ទាក់ទងនឹងព័ត៌មាននៃការស្លា ប់នេះដែរ ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមលោក ហេង ឡុង ក៏បានបដិសេធចំពោះដំណឹងដែលថាជនរងគ្រោះបានប្រើប្រា សា រ ធា តុ ញៀ ន (ប្រភេទមេ តំ ហ្វេ តា មី ន) ទើបបណ្ដាលអោយគាំ ងបេះដូងនោះគឺជារឿងមិនពិតនោះទេ៕