សូមបងប្អូនកុំធ្វេសប្រហែសឲ្យសោះ! នៅព្រឹកនេះ កម្ពុជាយើង រកឃើញអ្នកកើតជំងឺកូវីដ ១៩ ថ្មីម្នាក់ទៀតហើយ លើបុរសជនជាតិខ្មែរ វ័យ២១ឆ្នាំ ជាការនាំចូលពីប្រទេស...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ១៩ មួយនាក់ថ្មីទៀត លើបុរសជនជាតិខ្មែរត្រឡប់មកពីប្រទេសម៉ាឡេស៊ី។

ក្រសួងសុខាភិបាលបានឱ្យដឹង បុរសដែលរកឃើញកើតជំងឺកូវីដ១៩នេះ មានអាយុ ២១ឆ្នាំ មានអាស័យដ្ឋាននៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកអំបិល ខេត្តកោះកុង។ បុរសរូបនេះជាអ្នកធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ហើយទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩។ បច្ចុប្បន្ននេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរួចហើយ។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។