ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការចែកចាយជាច្រើន ពាក់ព័ន្ធនឹងបញ្ហារបស់តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត ដែលត្រូវបានគេគំរាម សម្លា ប់និងយកសាំងដុតហាងរបស់លោក។

នៅក្នុងសាររបស់លោកងួន ចាន់ដេវីត បានបង្ហោះសារថា "នេះគឺជា វីដេអូ កាលពីថ្ងៃទី ១ និង ថ្ងៃ ទី៥ ខែ មិថុនា ។ កាលពីថ្ងៃទីមួយ មិថុនា មានជនមិនស្គាល់មុខ ជិះម៉ូតូ អាគុប មកដល់ហាងរបស់ខ្ញុំ ( DIT-WAY ) បានចូលមកក្នុងហើយសួររកខ្ញុំដោយក្នុងដៃ ប្រដាប់ដោយដុំថ្ម និង ពាក្យគំរាមកំហែងចង់សម្លា ប់ ។ នៅថ្ងៃទី ៥ ខែ មិថុនា ជនដដែលនោះក៏មកម្តងទៀតដើម្បីចាក់សាំងដុតហាងរបស់ខ្ញុំតែម្តងដូចក្នុងវីដេអូ ខាងក្រោមជាការបញ្ជាក់ ។

ដោយមិនចង់មានភាពភ្ញាក់ផ្អើលក្នុង Facebook ក៏មិន live មិន post ដោយខ្ញុំបាទសម្រេចដាក់ពាក្យបណ្តឹងនៅថ្ងៃទី ៦ ខែមិថុនា ដោយការមកលើកដំបូងជន នោះរូបខ្ញុំផ្ទាល់គិតថាក្រែងជាការច្រឡំឬ មនុស្ស សតិមិនគ្រប់ តែបន្តរដល់ការដុតហាងទើបខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងដោយគិតថាជនដៃដល់មិនមែនជាមនុស្សមិនគ្រប់ទឹកនោះទេ ( ដោយសំអាងថាជនដៃដល់នោះ បានប្រើឈ្មោះ អតីតអ្នករាំ របស់ខ្ញុំ ដោយមកលើទីមួយ ប្រាប់ថា ឈ្មោះ សី និង លើកទីពី ពេលមកដុតហាង ប្រាប់សន្តិសុខថាឈ្មោះ ដុន ) ដោយការដាក់ពាក្យបណ្តឹងរហូតមកដល់ថ្ងៃនេះមិនទាន់បានដំណឹង ទើបខ្ញុំសម្រេចចិត្ត បង្ហោះដើម្បីជ្រាបជាដំណឹងដល់បងប្អូន និង កិច្ចកាពារខ្លួនរបស់ខ្ញុំផ្ទាល់ផងដែរ ។

ដោយហេតុនេះខ្ញុំសង្ឃឹមថាជនដៃដល់នឹងរត់មិនរួចពីសំណាញ់ផ្លូវច្បាប់ សូមច្បាប់ជួយ ជាពិសេស បើសិនពិជាមានអ្នកនៅពីក្រោយខ្នងរឿងនេះមែន ខ្ញុំសង្ឃឹមថាជននោះមិនអាចដេក គងទាក់ខ្លាបើម៉ាសុីនត្រជាក់បានតទៅទៀតចុះ ។ សូមទទួលយកដោយក្តីគោរព និង ក្តីរំពឹង ពី ខ្ញុំបាទ ងួន ចាន់ ដាវីត ?"។

ជាមួយគ្នានោះផងដែរ តារាស្រី ដ៏ល្បីឈ្មោះ ទេព បូព្រឹក្ស ក៏បានបង្ហោះសារ សូមការជួយអន្តរាគមន៍ និងសូមឲ្យសមត្ថកិច្ចមេត្តាជួយតាមចាប់ជនបង្ក ដែលបានប្រើការគំរាមកំហែង លើលោកងួន ចាន់ដេវីត មកធ្វើការផ្តន្ទាទោសតាមច្បាប់ ។ កញ្ញា បានបង្ហោះសារថា"ខ្ញុំសង្ឃឹមថាលោកពូៗប៉ូលីស នឹងចាប់អាពួកមនុស្សបាតសង្គមនេះបាន នេះណាករណី ប៉ុនប៉ង សម្លា ប់តែម្តង ហេតុអី ?"។




មានវិដេអូ៖
ប្រភព៖ Tep Boprek