រត់យករួចខ្លួនហើយ ចាំមកដោះស្រាយតាមក្រោយ! ម៉ូតូជាច្រើនគ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុក បន្ទាប់ពីចុះទៅបង្ក្រាបកន្លែងជល់មាន់ខុសច្បាប់ នៅស្រុក...
-

ស្រុកកោះធំ ៖ សមត្ថកិច្ចបង្ក្រាបកន្លែងជល់មាន់ ខុសច្បាប់មួយកន្លែង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០​ វេលាម៉ោង១២ និង៣០នាទី នៅចំណុចចម្ការស្វាយក្រោយភូមិ ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យជាច្រើននាក់ ពុំស្គាល់អត្តសញ្ញា រួចរត់គេចខ្លួនអស់។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចចាប់បានរួមមាន៖ 

១.មាន់ជល់ងាប់ ០៣ក្បាល ។

២.ជញ្ជីងថ្លឹងមាន់០១ ស្កុតរុំខ្នាយមាន់ មួយចំនួននិងធុងទឹកកក០១ ។

៣.ម៉ូតូ១០គ្រឿង ក្នុងនោះមាន៖

-ម៉ាក Mslaz ពណ៌ខ្មៅ ពាក់ស្លាក

លេខ ភ្នំពេញ 1HV-0923 ចំនួន ០១គ្រឿង ។

-ម៉ាក Honda Dream ១២៥ ពណ៌

ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1Z-6145 ចំនួន ០១គ្រឿង។

-ម៉ាក Honda Dream ១២៥ ពណ៌

ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AF-7262 ចំនួន ០១គ្រឿង។

-ម៉ាក Honda Dream ១២៥ ពណ៌

ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-9199 ចំនួន ០១គ្រឿង ។

-ម៉ាក Honda គប់មូល C50 ពណ៌

ស្លែ ពាក់ស្លាកលេខ តាកែវ 1O-7205 ចំនួន ០១គ្រឿង។

-ម៉ាក Honda គប់ជ្រុង C90 ពណ៌

ទឹកប្រាក់ គ្មានស្លាកលេខ ចំនួន ០១គ្រឿង ។

-ម៉ាក Honda គប់មូល C50 ពណ៌ទឹកសមុទ្រ គ្មានស្លាកលេខ ចំនួន ០១គ្រឿង ។

-ម៉ាក Honda Dream ១២៥ ពណ៌

ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1T-2731 ចំនួន ០១គ្រឿង ។

-ម៉ាក Honda គប់ជ្រុង C90 ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ចំនួន ០១គ្រឿង ។

-ម៉ាក Honda គប់មូល C50 ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កណ្ដាល 1AA-6589 ចំនួន ០១គ្រឿង។

សភាពរឿងហេតុ៖ កាលពីពេលវេលាកើតហេតុខាងលើ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសំពៅពូន បានទទួលព័ត៌មានពីមហាជនថា មានមនុស្សជាច្រើននាក់ កំពុងប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់) នៅចំណុចកើតហេតុខាងលើ ។ ភ្លាមនោះកម្លាំងនគរបាលប៉ុស្ដិ៍បានចុះស្រាវជ្រាវដល់ទីតាំងខាងលើ រួចក៏បានជួបមនុស្សជាច្រើននាក់កំពុងប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ពេលដែលឃើញ នគរបាលចុះទៅដល់ពួកអ្នកលេងបាននាំគ្នារត់គេចអស់ ដោយបន្សល់ទុកនូវវត្ថុតាងដូចបានចាប់យកខាងលើ នៅកន្លែងកើតហេតុ ។ ក្រោយមក នគរបាលប៉ុស្ដិ៍ បានបញ្ជូនវត្ថុតាងដូចបាន ចាប់យកខាងលើ មកអធិការដ្ឋាននគរបាលស្រុកកោះធំ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ និងប៉ុស្ដិ៍កំពុងតែធ្វើការស្រាវជ្រាវ ស្វែងរកម្ចាស់ម៉ូតូ និងអ្នកដែលបើកឱ្យលេងល្បែងជល់មាន់ខុសច្បាប់ ដើម្បីបន្តចាត់ការតាមនីតិវិធី។