ឯម ខ្លឹមខ្មៅ ស្រក់ទឹកភ្នែកម៉ាត់ៗ បន្ទាប់ពីស្រីអូន ជួយប្រមូលថវិការ ពីសប្បុរសជនបានច្រើនដែលមានទឹកប្រាក់ចំនួន....(មានវិដេអូ)
-

ភ្នំពេញ៖ ដូចដែលបងប្អូនប្រិយមិត្តបានជ្រាបហើយថានៅកាលពីពេលថ្មីៗនេះ កីឡាករប្រដាល់សេរីម្នាក់ គឺ មុត ខ្លឹម ខ្មៅ ឬ (ឯម ខ្លឹម ខ្មៅ ) បានកំពុងតែជួបទុក្ខដោយសារតែកូនទាំងពីររបស់កីឡាកររូបនេះបានកំពុងតែដេកឈឺនៅក្នុងមន្ទីពេទ្យ ដោយសារកើតជំងឺគ្រុនឈាម ស្របពេលដែលគ្រួសារកំពុងតែមានជីវភាពខ្វះខាតខ្លាំង ។

យ៉ាងណាមិញដោយឃើញបែបនេះហើយបានធ្វើឲ្យនារីចិត្តធម៍ម្នាក់ដែលគ្រប់គ្នាស្គាល់គាត់ហើយថា ស្រី អូន ដោយគាត់មានក្តីអាណិតអាសូរយ៉ាងខ្លាំងទៅដល់កីឡាករ ប្រដាល់ មុត ខ្លឹម ខ្មៅ នេះយ៉ាងខ្លាំងគាត់ក៏បានស្វះស្វែងខំប្រឹងប្រែងប្រកាសជួយរកជំនួយពីសប្បុរសជនតាមរយៈធ្វើការឡាយវិដេអូ ដើម្បីជួយដល់ មុត ខ្លឹម ខ្មៅ  ប៉ុន្តែអ្វីដែលស្រីអូន ខំប្រឹងមិនខកបំណងទេ តាមរយៈការឡាយវិដេអូនោះ ស្រី អូន គាត់បានថវិការមានចំនួនរហូតទៅដល់ ១៧៦៣ ដុល្លារ ឯណោះហើយនៅមានថវិកាមួយចំនួនទៀត របស់សប្បុរសជនដែលឧបត្ថម្ភតាមក្រោយ មិនទាន់បានសរុប។

ជាចុងក្រោយស្រីអូនបានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា « ជួបកីឡាប្រដាល់បងខ្លឹមខ្មៅ 081750455 ABA 001935090 NOUN CHANDALIN សូមមេត្តាជួយស៊ែរបន្តផងបងប្អូន » ៕

តោះកំឲ្យខាងពេលយូរសូមបងប្អូនទៅទស្សនាវិដេអូនៅខាងក្រោមនេះទាំងអស់គ្នា ៖