ជួយស៊ែរម្នាក់មួយផង! ម៉ូតូចំនួន២គ្រឿង ត្រូវបានចោរលួចកាច់សោរ.ក យកទៅដោយសុវត្ថិភាព នៅក្នុងកន្លែងមួយ នៅខេត្តសៀមរាប...មានវិដេអូ
-

នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ  មានករណីបាត់ម៉ូតូចំនួន២គ្រឿងក្នុងពេលតែមួយ ដោយចោរមកលួចកាច់សោរ.កម៉ូតូរបស់គាត់ ដែលទីតាំងកើតហេតុស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ ស្លក្រាម ក្រុងសៀមរាប។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Seak Long Heng គាត់បានធ្វើបង្ហោះវីដេអូ អមជាមួយនឹង សារយ៉ាងខ្លី សូមឲ្យសមត្ថកិច្ចមេត្តាជួយអន្តរាគមន៍ តាមចាប់ចោរផង​។ ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា "នៅថ្ងៃទី ១៨ . ០៦ . ២០២០ នេះជាសកម្មភាពចោរចូលកាច់.កម៉ូតូរយះពេល៣ដងក្នុងពេលតែមួយ វេលាម៉ោង ១២.៥៩នានី ។ ខ្ញុំបាទឈ្មោះ ហេង សៀកឡុង បានបាត់ម៉ូតូចំនួន២គ្រឿងក្នុងពេលតែមួយ!

១.ម៉ូតូម៉ាកសង់២០១៩ពណ៌ខ្មៅ(ផ្លាកលេខ សៀមរាប 1AG 8127)

២.ម៉ូតូម៉ាកសង់២០១៨ពណ៌ខ្មៅ(ផ្លាកលេខ បាត់ដំបង 1C 8008)

ទីកន្លែងកើតហេតុ ភូមិធ្លកអណ្ដូង សង្កាត់ ស្លក្រាម ក្រុងសៀមរាប បើបងប្អូនបានឃើញហើយនឹងជួបប្រទះ សូមជួយទំនាក់ទំនងមកខ្ញុំបាទផង??????(ខ្ញុំនឹងជូនជាសាកគុណ) ☎️012611678/010611678 សូមបងប្អូនជួយស៊ែរម្នាក់ៗ១ផង??????ៗ"។

អាស្រ័យហេតុនេះ បើសិនបងប្អូនបានប្រទះឃើញម៉ូតូដែលមានស្លាកលេខខាងលើនេះទាំងពីរគ្រឿង សូមទំនាក់ទំនង ទៅកាន់ម្ចាស់ម៉ូតូផង ។ សូមអរគុណ៕

មានវិដេអូ៖


ប្រភព៖ Seak Long Heng