ភ្នំពេញ៖ ប្រិយមិត្តជាទីមេត្រីច្បាស់ជាបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ តារាចម្រៀង ពេជ្រ សូលីកា បានសម្រាល កូនប្រុសម្នាក់ មានមុខមាត់គួរឲ្យក្នាញ់ណាស់ មានឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ កើតនៅ វេលាម៉ោង ៧ និង៣០នាទី ព្រឹក មានទម្ងន់ ២,៩ គីឡូ មតិភាគច្រើនគេថា ហង្ស អ៊ារី វ៉េនស្ដេ មានមុខដូចប៉ាៗ របស់គេខ្លាំងណាស់។

ទន្ទឹមនិងនេះដែរ នៅកាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២០ កន្លងផុតទៅ២ថ្ងៃមុននេះ គឺបានឃើញថា តារាចម្រៀង ដ៏ល្បី ពេជ្រ សូលីកា និងស្វាមី បានរៀបចំ ពិធីបង្កក់ សេរី គម្រប់១ ខែ កូនប្រុសរបស់ខ្លួនពោរពេញដោយ ក្តីសប្បាយ រីករាយគ្រប់ៗគ្នាផងដែរ ។

ជាមួយគ្នានេះដែរអ្វីដែលធ្វើឲ្យកាន់តែប្លែកអារម្មណ៍នោះគឺ បានសង្កេតឃើញថា ក្នុងពិធីនេះមានការរៀបចំតុបតែង រំលេចទៅដោយពណ៌មាស ស្អាតទាក់ភ្នែកតែម្តង ហើយថែមទាំងមានវត្តមានរបស់តារាល្បីនៅក្នុងប្រទេសកម្ពុជាយើងជាច្រើននាក់ថែមទៀតផង ដោយមានដូចជា តារាសម្តែង ម៉ាក សែនសូនីតា តារាចម្រៀង វីរៈ និច្ច និងតារាល្បីៗជាច្រើនទៀតដែលមិនអាចប្រាប់អស់ ៕
តោះដើម្បីឲ្យដឹងកាន់តែច្បាស់ថានោក្នុងកម្មវិធីបង្កក់កូនប្រុសរបស់ ពេជ្រ សូលីកា មានអ្វីពិសេសនិងប្លែកខ្លាំងយ៉ាងណានោះសូមទស្សនាវិដេអូននៅខាងក្រោមនេះទាំងអស់គ្នា ៖











